VOV WorldVOV World
វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនិងរបរនេសាទ
28/07/2016 07:22
(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទ រដ្ឋមន្រ្តីស្ដីអំពី “ពិនិត្យប្រភពដើមនៃផលិតផលជល ផល” និងសន្និសីទជលផលអាស៊ីអាគ្នេយ៍និងប៉ាស៊ី ហ្វិក នាថ្ងៃទី២៦ កក្កដា អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមលោក Vu Van Tam បានជួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងនាវាចរណ៍និងរបរនេសាទឥណ្ឌូនេស៊ីលោកស្រី Susi Pudjiastuti។
វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនិងរបរនេសាទ
អនុរដ្ឋមន្រ្តីលោក Vu Van Tam និងរដ្ឋមន្រ្តីក្រសួងនាវាចរណ៍និងរបរនេសាទឥណ្ឌូនេស៊ី ចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ (រូបថត៖fistenet.gov.vn) (VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទរដ្ឋមន្រ្តីស្ដីអំពី “ពិនិត្យប្រភព ដើមនៃផលិតផលជលផល” និងសន្និសីទជលផលអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក នាថ្ងៃ ទី ២៦ កក្កដា អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Vu Van Tam បានជួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងនាវាចរណ៍និងរបរនេសាទឥណ្ឌូនេស៊ី លោកស្រី Susi Pudjiastuti។នៅទីនេះ ភាគីទាំងពីរបានឯកភាពថា នឹងស្នើរយ៉ាង ឆាប់ៗឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពន្យាពេលបន្ថែម៥ឆ្នាំទៀត ចំពោះអនុស្សៈ រណយោគយល់ស្ដីអំពីកិច្ចសហប្រតិបតិ្តការនាវាចរណ៍និងរបរ នេសាទរវាង ប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១០។ រដ្ឋមន្រ្តីលោកស្រី Susi Pudjiastuti បានលើកទឹកចិត្តវៀតណាម វិនិយោគទៅក្នុង វិស័យចិញ្ចឹមនិងកែច្នៃជលផលនៅឥណ្ឌូនេស៊ី ព្រមទាំងស្នើរឲ្យ រៀបចំជំនួប ប្រាស្រ័យរវាងស្ថាប័នគ្រប់គ្រងនិងសហគ្រាសជលផលនៃប្រទេស ទាំងពីរនា ខែកញ្ញាខាងមុខនៅឥណ្ឌូនេស៊ី សំដៅស្វែងរកដៃគូនិងឱកាសសហប្រតិបតិ្តការ៕