VOV WorldVOV World
វៀតណាមនិងឥណ្ឌូនេស៊ីអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍
16/02/2016 10:19
(VOV)_ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ពិសេស អាស៊ាន-អាមេរិកនៅ​រដ្ឋ California(អាមេរិក) ក្នុងថ្ងៃទី១៥និងទី១៦កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម​ លោក​ Nguyen Tan Dung បានមានជំនួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo។
វៀតណាមនិងឥណ្ឌូនេស៊ីអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍
វៀតណាមនិងឥណ្ឌូនេស៊ីអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត           (VOV)_ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ពិសេស អាស៊ាន-អាមេរិកនៅ​រដ្ឋ California(អាមេរិក) ក្នុងថ្ងៃទី១៥និងទី១៦កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម​ លោក ​ Nguyen Tan Dung បានមានជំនួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតី​ឥណ្ឌូនេស៊ី  លោក Joko Widodo។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាព​បន្ត​រក្សា​ដំណើរ ទស្សនកិច្ច និងជំនួបសន្ទនាជាន់ខ្ពស់។  ប្រធានាធិបតីឥណ្ឌូនេស៊ី​ លោក Joko Widodo បានជូនដំណឹងអំពីផែនការទៅបំពេញទស្សនកិច្ចនៅវៀត​ណាម​ នាពេល ខាងមុខនេះ។ ថ្នាក់ដឹកនាំទាំងពីររូបនេះ ក៏បានឯកភាពអំពីការ​បង្កើនកិច្ចសហប្រ តិបត្តិការសេដ្ឋកិច្ច វិនិយោគ រួមសហការយ៉ាងស្អិតរមួតជាមួយគ្នាក្នុងពេលដោះ ស្រាយបញ្ហានានាទាក់ទិនដល់អ្នកនេសាទនិងនាវានេសាទ​របស់វៀតណាម។           ស្ដីអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ប្រទេសទាំងពីរបាន​ឯក ភាពជំរុញខ្លាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយាមល្បាតទ្វេភាគី រួម​សហ ការប្រឆាំងភេរវកម្មក្នុងតំបន់ បង្កើតខ្សែរទូរស័ព្ទ Hotline រវាងកងទ័ព​ជើង​ទឹកនៃ ប្រទេសទាំងពីរ និងយន្តការសន្ទនាគោលនយោបាយដើម្បីរួមចំណែករក្សាសន្តិ ភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីររូបនេះក៏ បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលបានភាគីទាំងពីរយកចិត្តទុកដាក់ ដូចគ្នា។           ភាគីទាំងពីរបានឯកភាពជំរុញចំណងសាមគ្គីភាព និងរក្សាតួនាទីជាមជ្ឈ មណ្ឌលរបស់អាស៊ានក្នុងបញ្ហាធំៗ ដែលទាក់ទិនដល់សន្តិសុខ ផលប្រយោជន៍​ បស់ប្រទេសនិមួយៗនិងតំបន់។ ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក៏បានអះអាងជាថ្មីម្តង ទៀត សារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាព​ នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត អនុវត្តសេចក្ដីថ្លែងការណ៍រួម ​អំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចុះហត្ថលេខា​លើ​ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)យ៉ាងឆាប់ៗ ក៏ដូចជាការដោះស្រាយជំ លោះនៅលើសមុទ្រតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការ សហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២៕