វៀតណាមនិងជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការថ្មីលើវិស័យពលកម្ម
23/12/2016 08:37
(VOVworld)-នារសៀលថ្ងៃទី២២ធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន រដ្ឋ មន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម

រដ្ឋ មន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung នៅក្នុងជំនួបពិភាគ្សា (VOVworld)-នារសៀលថ្ងៃទី២២ធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន រដ្ឋ មន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានអញ្ជើញចូលរួមជំនួប ពិភាគ្សាការងារជាមួយសហជីពពលកម្មជប៉ុនមួយចំនួន សំដៅដោះស្រាយរាល់ការជំពាក់ជំពិន។ ថ្លែងមតិនៅក្នុងជំនួបនេះ លោក Dao Ngoc Dung បានថ្លែងអំណរគុណចំពោះសហជីពពលកម្មនានារបស់ជប៉ុនដែលបង្ក លក្ខណៈងាយស្រួលសម្រាប់ពលករវៀតណាមធ្វើការនៅជប៉ុន រួមចំណែកកសាង ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ លោក Dao Ngoc Dung ឲ្យដឹងថា បច្ចុប្បន្ន វៀតណាមមានចំនួនប្រជាជន៦០%ស្ថិតក្នុងអាយុធ្វើការ ពោលគឺស្ថិតក្នុងដំណាក់ កាលប្រជាជនពេញកម្លាំង ខណៈដែលជប៉ុនក្នុងដំណាក់កាលប្រជាជនវ័យចំណាស់។ នេះ ជាលក្ខ័ណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរធ្វើការសហប្រតិបត្តិការលើ វិស័យពល កម្មផងដែរ។ រីឯខាងភាគីសហជីពពលកម្មជប៉ុនក៏បាននាំចេញសំណើរតាមរូបភាពអប់រំ ដើម្បីកសាងក្តីសុបិនសម្រាប់សុក្ខាកាមនិងពលករវៀតណាមដែលកំពុងសិក្សារៀន សូត្រនិង ធ្វើការនៅជប៉ុន៕
Related






