វៀតណាមនិងជប៉ុនបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
12/04/2017 08:35
(VOVworld)-នាថ្ងៃទី១១មេសា គណៈប្រតិភូក្រសួងផែនការនិងវិនិយោគវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បាន អញ្ជើញជួបជាមួយលោក Toshihiro Nikai ប្រធានសម្ព័ន្ធសមាគមមិត្តភាពជប៉ុន-វៀតណាម (VOVworld)-នាថ្ងៃទី១១មេសា គណៈប្រតិភូក្រសួងផែនការនិងវិនិយោគវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បាន អញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធសមាគមមិត្តភាពជប៉ុន វៀតណាម ក្រសួងគមនាគម ន៍ជប៉ុននិងស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ផងដែរ។នៅក្នុងជំនួប ជាមួយលោក Toshihiro Nikai ប្រធានសម្ព័ន្ធសមាគមមិត្តភាពជប៉ុន-វៀតណាម លោក Nguyen Chi Dung បានសម្តែងគោលបំណងចង់ឲ្យរដ្ឋាភិបាលជប៉ុនផ្តល់ ប្រភពទុន ODA ជាមួយនឹង លក្ខខណ្ឌល្អបំផុតសម្រាប់វៀតណាម។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងគមនាគមន៍ជប៉ុន លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ី ជម្រៅជាមួយជប៉ុននិងមានបំណងជម្រុញទំនាក់ទំនងនេះឡើងកំពស់ថ្មី។ ក្នុងថ្ងៃដដែល ក្នុងជំនួបជាមួយប្រធាន JICA លោក Kitaoka Shinichi លោក Nguyen Chi Dung បានអះអាងថា គំរោងការសំខាន់ៗរបស់ JICA នៅវៀតណាម កំពុងពង្រីកប្រសិទ្ធភាពល្អក្នុងដំណាក់កាលអភិវឌ្ឍន៍៕
Related






