VOV WorldVOV World
វៀតណាមនិងកូរ៉េខាងត្បូងរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងកាទូត
09/02/2017 10:36
(VOVworld)-នាថ្ងៃទី៨កុម្ភៈ នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ស្ថានទូតវៀត ណាមប្រចាំនៅកូរ៉េខាងត្បូងនិងក្រសួងការបរទេសកូរ៉េខាងត្បូង
វៀតណាមនិងកូរ៉េខាងត្បូងរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងកាទូត
ទិដ្ឋភាពនៃពិធី (VOVworld)-នាថ្ងៃទី៨កុម្ភៈ នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ស្ថានទូតវៀត  ណាមប្រចាំនៅកូរ៉េខាងត្បូងនិងក្រសួងការបរទេសកូរ៉េខាងត្បូងបានរៀបចំពិធីរំលឹក  ខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង។ ក្នុងបទ ថ្លែងមតិបើកពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham  Huu Chi បានលើកច្បាស់ថា អស់រយៈពេល២៥ឆ្នាំនោះ ទំនាក់ទំនងនេះទទួលបាន សមិទ្ធិគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ លោក Pham Huu Chi បានគូសបញ្ជាក់ថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកទៅក្នុងកិច្ចសហប្រតិបត្តិ​ការ ដែលមានផលប្រយោជន៍រួមជាមួយកូរ៉េខាងត្បូងផងដែរ។         រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Lee Jeong-gyu បានឲ្យ ដឹងថា ពិធីរំលឹកខួបលើទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូង  ជាមួយវៀតណាមជាឧិកាសសម្រាប់ភាគីទាំងពីរស្វែងរកវិធានការដើម្បីបង្កើននិង  អភិវឌ្ឍន៍ទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕