VOV WorldVOV World
វៀតណាមនិងកូរ៉េខាងត្បូងសហប្រតិបត្តិការផ្លាស់ប្តូរបច្ចេកវិទ្យាសន្សំសំចៃថាមពលនិងការពារបរិស្ថាន
01/03/2017 11:38
(VOVworld)-នារសៀលថ្ងៃទី២៨កុម្ភៈ នាយកដ្ឋានអនុវត្តនិងអភិវឌ្ឍន៍បច្ចេកវិទ្យា (នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម)
វៀតណាមនិងកូរ៉េខាងត្បូងសហប្រតិបត្តិការផ្លាស់ប្តូរបច្ចេកវិទ្យាសន្សំសំចៃថាមពលនិងការពារបរិស្ថាន
វៀតណាមនិងកូរ៉េខាងត្បូងសហប្រតិបត្តិការផ្លាស់ប្តូរបច្ចេកវិទ្យាសន្សំសំចៃថាមពលនិងការពារបរិស្ថាន (VOVworld)-នារសៀលថ្ងៃទី២៨កុម្ភៈ នាយកដ្ឋានអនុវត្តនិងអភិវឌ្ឍន៍បច្ចេកវិទ្យា (នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម)និងសមាគមត្បាញ់ប៉ាកទីក្រុង ហូជីមិញបានរួមសហការជាមួយដៃគូកូរ៉េខាងត្បូងមួយចំនួនរៀបចំសិក្ខាសាលា “បច្ចេកវិទ្យាថ្មីក្នុងការសន្សំសំចៃថាមពលនិងការពារបរិស្ថាន” ព្រមទាំងចុះហត្ថ លេ​ខាលើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបច្ចេកវិទ្យាលើវិស័យនេះរវាងអង្គភាពនិង សហ គ្រាសវៀតណាមនិងកូរ៉េខាងត្បូង។ លោក Pham The Dung អនុប្រធាននា យកដ្ឋានអនុវត្តនិងអភិវឌ្ឍន៍បច្ចេកវិទ្យាបានឲ្យដឹងថា ការអនុវត្តបច្ចេកវិទ្យាថ្មីលើ វិស័យ បរិស្ថាននោះគឺសំដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងអភិវឌ្ឍន៍ ថាមពល កកើតឡើងវិញដែលបានរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ជាពិ សេស។         នៅក្នុងសិក្ខាសាលានេះ អង្គភាពអាជីវកម្មនានារបស់កូរ៉េខាងត្បូងបានចែក  រំលែកនិងឧទ្ទេសនាមនូវបច្ចេកវិទ្យាថ្មីសន្សំសំចៃថាមពល ដំណោះស្រាយវិភាគ វាយតម្លៃនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពការប្រើប្រាស់ថាមពលក្នុងរោងចក្រ  ជាដើម៕

More