វៀតណាមនិងឡាវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនា
17/08/2018 13:10
(VOVWORLD) - នាថ្ងៃទី ១៧ ខែសីហានៅទីក្រុងហាណូយ អនុប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀត ណាម លោក Ngo Sach Thuc បានទទួលជួបជាមួយគណៈ ប្រតិភូមសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវដឹកនាំដោយព្រះ តេជ្ជគុណ Veth Masenay អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Ngo Sach Thuc ទទួលជួបជាមួយព្រះ តេជ្ជគុណ Veth Masenay អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Ngo Sach Thuc បានឱ្យដឹងថា ចលនាសាមគ្គីភាពសាសនាវៀតណាមដោយឡែកមានកម្មវិធីរួមរបស់ស្ថាប័នរណសិរ្ស ក្នុងនោះមានការចូលរួមយ៉ាងសកម្មរបស់សមា គមព្រះពុទ្ធសាសនាវៀតណាមក្នុងចលនាសមាគ្គីប្រជាជនទាំងមូល។ លោក Ngo Sach Thuc ឲ្យដឹងថែមទៀតថា រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សឡាវកសាងប្រទេសកំពុងមានកម្មវិធីសម្របសម្រួលជាច្រើនប្រកបដោយប្រសិទ្ធភាព សំដៅបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរសម្រាប់ការអភីវឌ្ឍរួម។ ទន្ទឹមជាមួយគ្នានោះ បន្តអះអាងពីចំណងមិត្តភាពរវាងប្រទេសវៀតណាមនិងឡាវឲ្យកាន់តែស្រស់បំព្រងជានិរន្ត។ ចំពោះព្រះតេជ្ជគុណ Veth Masenay អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០០៥ខ មកវៀតណាមនិងឡាវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារួមមានប្រការចំនួន៦ ដើម្បីជម្រុញទំនាក់ទំនងរវាងសមាគមសាសនានៃប្រទេសទាំងពីរ ព្រមទាំងមានបំណងចង់ឲ្យវិស័យព្រះពុទ្ធសាសនានៃប្រទេសទាំងពីរនឹងមានសកម្មភាពអនុវត្តជាក់ស្តែងបន្ថែមទៀតដើម្បីបង្កើនតួនាទីរបស់អនុស្សរណៈនិងជម្រុញការតភ្ជាប់វាងពុទ្ធសាសនាវៀត ណាម និងឡាវឲ្យកាន់តែរីកចម្រើនទៅមុខ៕
Related






