VOV WorldVOV World
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
27/05/2014 10:46
(VOV)_នារសៀលថ្ងៃទី២៦ ឧសភា នៅទីក្រុងវៀងច័ន្ទ (ឡាវ) ​ឧបនាយក​រដ្ឋមន្ត្រីឡាវ និងជាប្រធានអនុគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម​
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
លោក Somsavad Lengsavat និងលោក Nguyen Chi Dung (TTXVN) (VOV)_នារសៀលថ្ងៃទី២៦ ឧសភា នៅទីក្រុងវៀងច័ន្ទ (ឡាវ) ​ឧបនាយក​រដ្ឋមន្ត្រីឡាវ និងជាប្រធានអនុគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម​ លោក Somsavad Lengsavat បានទទួលជួបសន្ទនា​ជាមួយលោក Nguyen Chi Dung អនុរដ្ឋមន្ត្រីក្រសួងផែនការនិង​វិនិយោគ​វៀតណាម និងជាប្រធានអនុគណៈ​កម្មា ធិការសហប្រតិបត្តិការ វៀតណាម-ឡាវ។ នៅទីនេះ លោក Nguyen Chi Dung បានវាយតំលៃខ្ពស់ចំពោះ​ការយកចិត្ត​ទុកដាក់និងការបង្កលក្ខណះងាយស្រួល ​របស់​រដ្ឋាភិបាលឡាវ ដើម្បីអង្គភាពអាជីវកម្មវៀតណាមអនុវត្តគំរោងការណ៍​ផ្សេង​ៗ​នៅឡាវប្រកបដោយប្រសិទ្ធិភាពពី១ថ្ងៃទៅ១ថ្ងៃ។ រហូតមកដល់ពេលនេះប្រទេស​ទាំងពីរបានសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា៖ នយោបាយ ការ​ពារ​ជាតិ សន្តិសុខ សេដ្ឋ​កិច្ច ពាណិជ្ជកម្ម …។ល។ ឧបនាយករដ្ឋមន្ត្រីឡាវមាន​គោល ​បំណង​ថា៖​ភាគីទាងពីរនឹងបន្តដោះស្រាយការលំបាកលំបិន ដើម្បីជំរុញកិច្ច​សហ​ប្រតិបត្តិការវិនិយោគ អភិវឌ្ឍន៍ រួមចំណែកពូនជ្រុំអោយទំនាក់ទំនងពិសេស​ឡាវ -វៀត​ណាម។ នាថ្ងៃនេះដែរ ​ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីឡាវ ​និងជារដ្ឋ​មន្ត្រី​ការបរទេសឡាវ លោក Thongloun Sisoulith ក៏ទទួលជួបសន្ទនាជាមួយ លោក  Nguyen Chi Dung ​ផងដែរ៕