VOV WorldVOV World
វៀតណាមនិងឡាវបន្តបង្កើនកិច្ចសហប្រតិបតិ្តការអំពីការងារអធិការកិច្ច
04/08/2015 07:44
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារ នៅឡាវចាប់ពីថ្ងៃទី២ដល់ ថ្ងៃទី៦ សីហា នាថ្ងៃទី៣ សីហា នៅរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូអធិការកិច្ច រដ្ឋាភិ បាលវៀតណាមដឹកនាំដោយអគ្គអធិការរង លោក Tran Duc Luong បានមាន ជំនួបចរចារជាមួយគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលឡាវ។
វៀតណាមនិងឡាវបន្តបង្កើនកិច្ចសហប្រតិបតិ្តការអំពីការងារអធិការកិច្ច
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី២ដល់ថ្ងៃ ទី៦ សីហា នាថ្ងៃទី៣ សីហា នៅរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាល វៀតណាមដឹកនាំដោយអគ្គអធិការរងលោក Tran Duc Luong បានមាន ជំនួបចរចារ ជាមួយគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលឡាវ។នៅទីនេះ ភាគីទាំង ពីរបានអះអាង ថា នឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយក្នុងការងារអធិការកិច្ច ដោះស្រាយបណ្ដឹងតវ៉ាបណ្ដឹងបរិហារ បង្ការប្រឆាំងអំពើពុករលួយ រួមចំណែកជំរុញ ទំនាក់ទំនងមិត្តភាពជាប្រពៃណី​ កិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀត ណាម​-ឡាវកាន់តែស៊ីជំរៅ ជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ ឧបនាយករដ្ឋមន្រ្តីឡាវលោក Asang Laoly​ និងអគ្គអធិការរដ្ឋាភិបាលរងវៀតណាម លោក Tran Duc Luong​ (ខាងឆ្វេង) នាថ្ងៃដដែល គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាមបានទៅជួបសម្ដែងការ គួរសមឧបនាយករដ្ឋមន្រ្តីឡាវលោក Asang Laoly។នៅទីនេះ លោក Asang Laoly មានគោលបំណងថា នាពេលខាងមុខ អធិការកិច្ចរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តបង្កើនកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយថែមទៀត តាមរយៈការផ្លាស់ ប្ដូរបទពិសោធន៍សំដៅលើកកំពស់ប្រសិទ្ធិភាពក្នុងការងារអធិការកិច្ច៕