VOV WorldVOV World
វៀតណាមនិងឡាវសហប្រតិបត្តិការនិងចែករំលែកក្នុងការបង្ការនិងប្រឆំាងឧក្រិដ្ឋកម្ម
06/07/2016 10:27
(VOVworld)-នាព្រឹកថ្ងៃទី៦កក្កដានៅទីក្រុង Nha Trang ខេត្ត Khanh Hoa (វៀតណាម) អគ្គនាយកដ្ឋានប៉ូលីសនៃក្រសួងនគបាលវៀតណាមបានប្រារព្ធ
វៀតណាមនិងឡាវសហប្រតិបត្តិការនិងចែករំលែកក្នុងការបង្ការនិងប្រឆំាងឧក្រិដ្ឋកម្ម
ទិដ្ឋភាពនៃសន្និសីទ (VOVworld)-នាព្រឹកថ្ងៃទី៦កក្កដានៅទីក្រុង Nha Trang ខេត្ត Khanh Hoa (វៀតណាម) អគ្គនាយកដ្ឋានប៉ូលីសនៃក្រសួងនគបាលវៀតណាមបានប្រារព្ធសន្និសីទសហប្រតិបត្តិ ការបង្ការប្រឆាំងឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើកទី៧រវាងកងកម្លាំង  ម៉ូលីសនៃក្រសួងនគបាលវៀតណាមជាមួយកម្លាំងប៉ូលីសក្រសួងសន្តិសុខឡាវ។ នៅ ក្នុងសន្និសីទនេះ កងកម្លាំងប៉ូលីសវៀតណាមនិងឡាវបានឯកភាពវាយតម្លៃខ្ពស់​ចំពោះ រាល់លទ្ធផលវិជ្ជមានក្នុងការងាររួមសហការបង្ការប្រឆាំងឧក្រិដ្ឋកម្មរវាងកង កម្លាំង ប៉ូលីសនៃប្រទេសទាំងពីរ។​ ផ្លាស់ប្តូរព័ត៌មានសំដៅបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លង ដែន  ឧត្តមសេនីយ៍ទោ Phan Van Vinh អគ្គនាយកនៃអគ្គនាយកដ្ឋានប៉ូលីស ក្រសួង នគបាលវៀតណាមបានឲ្យដឹងថា៖         “វៀតណាមនិងឡាវរួមសហការគ្នាដើម្បីស្វែងរកនូវវិធានការល្អបំផុតដោយឈរ លើមូលដ្ឋាននៃការយល់ដឹងនិងគោរពគ្នាទៅវិញទៅមក។ ឧក្រិដ្ឋកម្មទាំងអស់ សុទ្ធតែ បានភាគីទាំងពីរសហការតស៊ូប្រយុទ្ធប្រកបដោយប្រសិទ្ធិភាព។ ជាពិសេសគឺបទល្មើស ដែលបានរៀបចំជាមុន ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូមនុស្ស និងបទល្មើស គ្រឿងញៀន  ដើម្បីធានាសុខសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ”៕