VOV WorldVOV World
វៀតណាមនិងអាលឺម៉ង់គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអង្គការអន្តរជាតិ
31/10/2016 10:21
(VOV)_ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសអាលឺម៉ង់ ​លោក Frank Walter Steinmeier បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ​វៀតណាម
វៀតណាមនិងអាលឺម៉ង់គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអង្គការអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាលឺម៉ង់ លោក Frank Walter Steinmeier (VOV)_ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស វៀត ណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសអាលឺម៉ង់ ​លោក Frank Walter Steinmeier បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ​វៀតណាម ចាប់ពីថ្ងៃទី៣០តុលា ដល់ ថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៦។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពរួមសហការជា មួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅ​វេទិកាពហុភាគី និងអង្គការអន្តរជាតិ។ ភាគី ទាំងពីរក៏បានពិភាក្សា និងចែករំលែកការព្រួយបារម្ភអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះ នៅ សមុទ្រខាងកើត ហើយសង្កត់ធ្ងន់ថា៖ ជំលោះទាំងឡាយត្រូវដោះស្រាយដោយសន្តិវិធី និង គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ  ឆ្នាំ ១៩៨២៕