VOV WorldVOV World
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការនិងជម្រុញទំនាក់ទំនងទ្វេភាគី
23/03/2017 07:20
(VOVworld)-ក្នុងដំណើរទស្សនកិច្ចការងារនៅអាមេរិកចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ មិនានោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានមានជំនួប សន្ទនាសំខាន់ៗជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់អាមេរិក។
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការនិងជម្រុញទំនាក់ទំនងទ្វេភាគី
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការនិងជម្រុញទំនាក់ទំនងទ្វេភាគី (VOVworld)-ក្នុងដំណើរទស្សនកិច្ចការងារនៅអាមេរិកចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣  មិនានោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានមានជំនួប សន្ទនាសំខាន់ៗជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់អាមេរិក។ នៅក្នុងបណ្តាជំនួប នេះ លោក Ha Kim Ngoc បានគូសបញ្ជាក់ថា វៀតណាមគោរពនិងត្រៀមជាស្រេច  ជួបធ្វើការជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក សំដៅពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោក Ha Kim Ngoc  ក៏បានចាត់ទុកថា ភាគីទាំងពីរគប្បីរក្សាសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វិទ្យា សាស្ត្រ បច្ចេកវិទ្យា សន្តិសុខ ការពារជាតិ។ រីឯភាគីអាមេរិកវិញ មន្ត្រីជាន់ខ្ពស់មួយ ចំនួននៃប្រទេសនេះបានអះអាងឡើងវិញនូវគោលនយោបាយដែលបានគណៈបក្ស ប្រជាធិបតេយ្យនិងសាធារណរដ្ឋគាំទ្រនោះគឺ ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ  ជាមួយវៀតណាម ព្រមទាំងឯកភាពថា​ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រ  តិភូ សំដៅជម្រុញរាល់កិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរមានសក្កានុភាព។ ភាគីទាំងពីរបានពិភាក្សាអំពីបម្រែបម្រួលមួយចំនួនក្នុងតំបន់និងលើពិភពលោក ក្នុង នោះមានបញ្ហាភេរវកម្មនិងស្ថានភាពនៅសមុទ្រខាងកើត។ ភាគីអាមេរិកបានសង្កត់ ធ្ងន់ថា គាំទ្រតួនាទីរបស់អាស៊ាននិងយន្តការដែលដឹកនាំដោយអាស៊ាន គាំទ្រគោល  ជំហររបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើតក៏ដូចជាសន្យាអនុវត្តជំហានមួយចំនួន  សំដៅបង្កើនទំនាក់ទំនងទ្វេភាគីជាមួយប្រទេសបណ្តាអាស៊ីអាគ្នេយ៍នាពេលខាងមុខ៕