វៀតណាមនិងអាមេរិកបន្តសហការដោះស្រាយផលវិបាកដោយសង្គ្រាម
07/03/2017 07:13
(VOVworld)-នារសៀលថ្ងៃទី៦មិនានៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេ រិក នៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាម បានរៀបចំសិក្ខាសាលា ស្តីអំពី

ទិដ្ឋភាពនៃសិក្ខាសាលា (VOVworld)-នារសៀលថ្ងៃទី៦មិនានៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេ រិក នៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាម បានរៀបចំសិក្ខាសាលា ស្តីអំពី “វៀត ណាម -អាមេរិកដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ៖ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ជាតិគីមីពណ៌លឿងទុំ/dioxin/គ្រាប់បែកមីននិងកងទ័ពវៀតណាមពលីជីវិត បាត់ខ្លួន ។” នៅក្នុងសិក្ខាសាលានេះ លោក Nguyen Tam Chien ប្រធានសមាគមវៀតណាម អាមេរិក បានគាំទ្រគណៈប្រតិភូអតីតទាហានអាមេរិកដែលមកទស្សនានិងស្វែង យល់អំពីសភាពការណ៍នៅវៀតណាម។ លោក Nguyen Tam Chien ក៏បានទទួល ស្គាល់នូវមនោសញ្ចេតនាមិត្តភាពនិងការរួមចំណែកសកម្មនាពេលកន្លងទៅរបស់ អតីតទាហានអាមេរិកក្នុងការផ្សះផ្សារស្នាមរបួសសង្គ្រាមរវាងប្រទេសទាំងពីរ។ រីឯ ខ្លួនវិញ លោក Chuck Searcy អនុប្រធានអចិន្ត្រៃយ៍អង្គការអតីតទាហានអាមេរិក ដើម្បីសន្តិភាពបានចែករំលែកថា សមាជិកអមដំណើលើកនេះមានអ្នកខ្លះមិនមែន ជាអតីតទាហានក៏ដោយ ប៉ុន្តែពួកគេនៅមានគោលដៅរួមគឺប្រឆាំងសង្គ្រាម មាន បំណងផ្សះផ្សាស្នាមរបួសសង្គ្រាមនិងជម្រុញសន្តិភាព មិត្តភាពរវាងប្រទេសទាំងពីរ ។ សមាជិកអមដំណើរក៏បានចែករំលែកគោលបំណងស្វែងយល់អំពីដំណើរការដោះ ស្រាយបញ្ហាជាតិពុលពណ៌លឿងទុំ/ dioxin និងគ្រាប់បែកនៅវៀតណាមព្រមទាំងឲ្យ ដឹងថា លោកនឹងដាក់ចេញសំណើរគំាទ្ររាល់ការតស៊ូដណ្តើមយុត្តិធម៌សម្រាប់ជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxinនៅវៀតណាម៕
Related






