វៀតណាមនិងអាស៊ានសន្យារួមចំណែកសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
14/06/2016 11:15
(VOVworld)-ក្នុងបទថ្លែងមតិនៅកិច្ចប្រជុំលើកទី៣២នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលប្រព្រឹត្តទៅនាថ្ងៃទី១៣មិថុនានោះ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh

វៀតណាមនិងអាស៊ានសន្យារួមចំណែកសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប (VOVworld)-ក្នុងបទថ្លែងមតិនៅកិច្ចប្រជុំលើកទី៣២នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែល ប្រព្រឹត្តទៅនាថ្ងៃទី១៣មិថុនានោះ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុម បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.បនិងជាអ្នកសម្រប សម្រួលអាស៊ានប្រ ចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស បានអះអាងថា សហប្រតិបត្តិ ការនិងកិច្ចសន្ទនាជា របៀបទាក់ទងផ្ទាល់ចម្បងរបស់វៀតណាមក៏ដូចជាប្រទេស អាស៊ាននានាមុននឹង ក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សានេះ។ លោកឯកអគ្គរដ្ឋ ទូតបានសង្កត់ធ្ងន់ទៅលើ សារសំខាន់នៃការគោរពនូវគោលការណ៍ទូទៅ បរានុ ម័ត ភាពមិនលំអៀង គ្មានការ រើសអើង និងពុំប្រឈមមុខដាក់គ្នាក្នុងសកម្មភាព របស់ក្រុមប្រឹក្សាឡើយ។ លោក Nguyen Trung Thanh ក៏បានអះអាងនូវការ ទទួលខុសត្រូវរបស់ប្រទេសនីមួយៗក្នុង កិច្ចការពារនិងជម្រុញសិទ្ធិមនុស្ស។ ហើយវៀតណាមនិងអាស៊ានបានសន្យាថា បន្ត រួមចំណែកសកម្មនិងមានការ ទទួលខុសត្រូវក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សផងដែរ៕
Related






