វៀតណាមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
21/03/2017 10:30
(VOVworld)-នារសៀលថ្ងៃទី២០មិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin ។នៅទីនេះ លោក Nguyen Xuan Phuc

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin (VOVworld)-នារសៀលថ្ងៃទី២០មិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin ។នៅទីនេះ លោក Nguyen Xuan Phuc មានបំណង ជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីសំដៅទំហំពាណិជ្ជកម្មទ្វេភាគីពីកម្រិត ១,៣ពាន់លានដុល្លារអាមេរិកនាបច្ចុប្បន្នឡើងដល់៣ពាន់លានដុល្លាអាមរិកក្នុង ប៉ុន្មានឆ្នាំខាងមុខ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ភាគីទាំងពីរគប្បីខិតខំប្រឹងប្រែងអនុវត្តការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-អ៊ីស្រាអែលដោយផ្តោតសំខាន់លើបណ្តាអាទិភាពនិងផលប្រយោជន៍ របស់គ្នាទៅវិញទៅមក សំដៅបង្កើតឡើងក្របខ័ណ្ឌសហប្រតិបត្តិការយូរអង្វែង។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យអ៊ីស្រាអែលសហការជាមួយវៀតណាមក្នុង ការដោះស្រាយជាតិគីមីពុលព័ត៌លឿងទុំ/dioxinនៅក្នុងដីតាមកន្លែងមួយចំនួនដែល រងផលប៉ះពាល់ ដោយសង្គ្រាមបន្សល់ទុក។ លោកនាយករដ្ឋមន្ត្រីមានបំណងថា អ៊ីស្រាអែលនឹង បញ្ចូនជំនាញការមកជួយវៀតណាមលើវិស័យចាប់ផ្តើមអាជីពនៅ មូលដ្ឋានផលិតកម្ម និងមហាវិទ្យាល័យនានារបស់វៀតណាម ព្រមទាំងស្នើឲ្យភាគី អ៊ីស្រាអែលបង្កលក្ខណៈងាយ ស្រួលសម្រាប់តំបន់នានារបស់វៀតណាមមានឱ កាសសហប្រតិបត្តិការជាមួយដៃគូ អ៊ីស្រាអែលនិងលើកទឹកចិត្តឲ្យសហគ្រាសរបស់ អ៊ីស្រាអែលមកធ្វើការវិនិយោគនៅ វៀតណាម។ រីឯខ្លួនវិញ ប្រធានាធិបតីលោក Reuven Ruvi Rivlin បានសង្កត់ធ្ងន់ថា អ៊ីស្រា អែលជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយទ្វីបអាស៊ី ដែលក្នុងនោះ មានអាស៊ាន និងចាត់ទុកវៀតណាមជាប្រទេសមានតួនាទីសំខាន់ក្នុងអាស៊ានផង ដែរ។ ប្រធានាធិបតីអ៊ីស្រាអែលមានបំណងចែករំលែកបទពីសោធន៍លើវិស័យអប់រំ និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បច្ចេកវិទ្យាអាវកាស សន្តិ សុខការពារជាតិជាមួយវៀតណាម។ លោក Reuven Ruvi Rivlin បានស្នើឲ្យភាគី ទាំងពីរ ជម្រុញកិច្ចចរចារដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរីវៀតណាមនិងអ៊ីស្រាអែល៕
Related






