វៀតណាមនិងអង់គ្លេសជំរុញកិច្ចសហប្រតិបតិ្តការអប់រំដោយនិរន្តរភាព
12/09/2015 07:54
(VOVworld) - លោក Vu Van Ninh ជឿជាក់ថា វេទិការ នេះនឹងរួមចំណែកសំខាន់ក្នុងការជំរុញកិច្ចសហប្រតិ បតិ្តការអប់រំវៀតណាម-អង់គ្លេស ក្នុងកាលៈទេសៈ ប្រទេសទាំងពីររំលឹកខួប អនុស្សាវរីយ៍លើកទី៥ទិវា បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។

ពិធីចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបតិ្តការរវាងក្រសួងអប់រំនិងបណ្ដុះ បណ្ដាលវៀតណាម ក្រុមប្រឹក្សាអង់គ្លេសនិងអង្គការអន្តរជាតិមហាវិទ្យាល័យ ចក្រភពអង់គ្លេស (VOVworld) - ក្រោមប្រធានបទ “តភ្ជាប់ឱកាសដើម្បីទំនាក់ទំនងដៃគូអប់រំដោយ និរន្តភាព” វេទិការសហប្រតិបតិ្តការអប់រំវៀតណាម-អង់គ្លេស ដែលត្រូវបានរៀបចំ ឡើងនាថ្ងៃទី១១ កញ្ញានៅរាជធានីឡុងដ៍របស់អង់គ្លេស បានក្លាយទៅជាស្ពាន តភ្ជាប់ដើម្បីមូលដ្ឋានអប់រំនិងបណ្ដុះបណ្ដាលនៃប្រទេសទាំងពីរជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍និងបង្កើនកិច្ចសហប្រតិបតិ្តការ។ថ្លែងមតិនៅទីនេះ ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានអះអាងថា អប់រំជានិច្ចកាល ជាគោលនយោបាយជាតិចម្បងរបស់វៀតណាមនិងការបណ្ដុះបណ្ដាលប្រភព ធនធានមនុស្សមានគុណភាពខ្ពស់ ជាការលោតផ្លោះមួយក្នុងចំណោមការលោត ផ្លោះយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មប្រទេសជាតិ។លោក Vu Van Ninh ជឿជាក់ថា វេទិការនេះនឹងរួមចំណែកសំខាន់ក្នុងការជំរុញកិច្ចសហប្រតិ បតិ្តការអប់រំវៀតណាម-អង់គ្លេស ក្នុងកាលៈទេសៈប្រទេសទាំងពីររំលឹកខួបអនុ ស្សាវរីយ៍លើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។រីឯលោកស្រី Cherry Gough នាយិការក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាម ក៏បានសង្ឃឹម ថាវេទិ ការនេះនឹងបើកចេញឱកាសសហប្រតិបតិ្តការដ៏ទូលំទូលាយជាងនៅថ្នាក់ សាលានិងថ្នាក់រដ្ឋាភិបាលនាពេលខាងមុខ។ភាគីទាំងពីរបានចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបតិ្តការរវាងក្រសួងអប់រំនិងបណ្ដុះ បណ្ដាលវៀតណាម ក្រុមប្រឹក្សាអង់គ្លេសនិងអង្គការអន្តរជាតិមហាវិទ្យាល័យ ចក្រភពអង់គ្លេស៕
Related






