វៀតណាមនិងអូស្រ្តាលីបង្កើនកិច្ចសហប្រតិបតិ្តការ
24/07/2014 10:01
(VOVworld) - ចាប់ពីថ្ងៃទី២១ដល់ទី២២ កក្កដា ឯគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅអូស្រ្តាលីលោក Luong Thanh Nghi បានមានដំណើរទស្សនកិច្ចនៅរដ្ឋ Victoria នៃ ប្រទេសនេះ។

(VOVworld) - ចាប់ពីថ្ងៃទី២១ដល់ទី២២ កក្កដា ឯគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្រ្តាលី លោក Luong Thanh Nghi បានមានដំណើរទស្សនកិច្ចនៅរដ្ឋ Victoria នៃប្រទេសនេះ។ លោក Luong Thanh Nghi បានទៅជួបសំដែងការគួសមទេសាភិបាលរដ្ឋលោក Alex Chernov ប្រធានរដ្ឋសភាជន់ខ្ពស់លោក Bruce Atkinson ប្រធានរដ្ឋសភាជាន់ទាបលោក ស្រីChristine Fyffe ថ្នាក់ដឹកនាំទីក្រុង Melbourneនិងសមាជិកសភាមួយចំនួនរូបទៀត។ នៅបណ្ដាជំនួបនេះ លោក Luong Thanh Nghi បានវាយតំលៃខ្ពស់ចំពោះរាល់ការរួម វិភាគទានដ៏សំខាន់របស់រដ្ឋអំណាចនិងប្រជាជននៃរដ្ឋ Victoria ក្នុងការអភិវឌ្ឍន៍ទំនាក់ ទំនងរវាងប្រទេសទាំង២ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។លោកបានសង្កត់ធ្ងន់ថា ដោយមានឧត្តមភាពក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់ ក៏ដូចជា ការអប់រំរដ្ឋ Victoria នឹងមានការរួមចំណែកជាក់ស្ដែងក្នុងការជំរុញទំនាក់ទំនងរវាង ប្រទេសទាំង២ឲ្យកាន់តែស៊ីជំរៅ និងមានប្រសិទ្ធិភាពនិងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកអគ្គរដ្ឋទូត Luong Thanh Nghi ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃរដ្ឋ Victoria (រូបថត៖TTXVN) លោកទេសាភិបាល Alex Chernov និងថ្នាក់ដឹកនាំរដ្ឋ Victoria បានអះងាងថា រដ្ឋ Victoria យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ជាពិសេសក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ចកម្មវិនិយោគ និងអប់រំ ហើយបានស្នើរថា ត្រូវជំរុញកិច្ចសហប្រតិបតិ្ត ការរវាងទីក្រុង Melbourne និងទីក្រុងហូជីមិញឲ្យខ្លាំងក្លាជាងទៀត៕
Related






