VOV WorldVOV World
វៀតណាមនិងរុស្ស៊ីចែករំលែកឱកាសវិនិយោគសម្រាប់អង្គភាពអាជីវកម្ម
07/04/2015 11:59
(VOVworld)-បន្តដំណើរទស្សនកិច្ចនិងបំពេញការងារ នៅវៀតណាម នាថ្ងៃទី៧ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
វៀតណាមនិងរុស្ស៊ីចែករំលែកឱកាសវិនិយោគសម្រាប់អង្គភាពអាជីវកម្ម
វៀតណាមនិងរុស្ស៊ីចែករំលែកឱការសវិនិយោគសម្រាប់អង្គភាពអាជីវកម្ម (VOVworld)-បន្តដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម នាថ្ងៃទី៧ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានធ្វើជាសហអធិបតីវេទិការអង្គភាពអាជីវកម្មវៀតណាម-រុស្ស៊ី។ នាសព្វថ្ងៃ រុស្ស៊ីមានគំរោងការណ៍ FDI នៅវៀតណាមចំនួន១០០គំរោង ដោយមានទុន ចុះ​បញ្ជីសរុបចំនួន២ពាន់លានដុល្លារ និងឈរលំដាប់ថ្នាក់ទី១៧ក្នុងចំណោមបណ្តា ប្រទេសមានការវិនិយោគនៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏ មានគំរោងការណ៍វិនិយោគនៅរុស្ស៊ីចំនួន១៩គំរោង ដោយទុនសរុបចំនួន២,៥ ពាន់លានដុល្លារអាមេរិក។ ថ្លែងមតិនៅទីនេះ លោកHoang Trung Hai បានចាត់ ទុកថា៖         “ខ្ញុំជឿជាក់យ៉ាងមុតមំាថា ដោយមានការអនុវត្តកិច្ចសន្យារបស់ថ្នាក់ដឹក នាំ​នៃប្រទេសទាំងពីរ ក្នុងការអនុវត្តជាក់ស្តែងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តនិង លើ គ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងមានការខំប្រឹងប្រែងយ៉ាងខ្លាំង។ ដោយ ទទួល បានការអាទិភាព បណ្តាឱកាសវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម និងរុស្ស៊ី កំពុងរងចាំសហគមអង្គភាពអាជីវកម្មវៀតណាមនិងរុស្ស៊ីផងដែរ”៕