VOV WorldVOV World
វៀតណាមនិងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
23/03/2017 11:27
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីសាធារណរដ្ឋសិង្ហបុរីលោក
វៀតណាមនិងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីសាធារណរដ្ឋសិង្ហបុរីលោក លីស៊ានឡុង និង លោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៤មិនា។​នេះជាលើកទី៣ហើយដែលលោក លីស៊ានឡុង មកបំពេញ ទស្សនកិច្ច ជាផ្លូវការនៅវៀតណាមក្នុងនាមជានាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសមភាគីសិង្ហបុរី លោក លីស៊ានឡុង អញ្ជើញផ្លាស់ប្តូរលើបញ្ហាដែលបានយកចិត្តទុកដាក់ដួចគ្នា         នាថ្ងៃទី២៣មិនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចនៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបចរចារជាមួយសមភាគីសិង្ហបុរី លោក លីស៊ានឡុងផងដែរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសន្យាកសាងទំនុកទុកចិត្ត នយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការធ្វើសមាហរណកម្មនិងធ្វើឲ្យស៊ីជម្រៅថែម  ទៀតនូវទំនាក់ទំណងដៃគូយុទ្ធសាស្ត្រវៀតណាម- សិង្ហបុរីតាមរយៈការផ្លាស់ប្តូរ គណៈ ប្រតិភូជាប្រចាំនិងបង្កើនការជួបប្រាស្រ័យប្រជាជន។ នាយករដ្ឋមន្ត្រីទាំង ពីររូបបាន អះអាងបន្តជម្រុញបរិយាកាសធ្វើអាជីវកម្មងាយស្រួលនិងបង្កើនការ តភ្ជាបសហ គ្រាសនៃប្រទេសទាំងពីរផងដែរ។ នាយករដ្ឋមន្ត្រីសិង្ហបុរីបានសន្យា ជួយឧបត្ថម្ភអង្គ ភាពអាជីវកម្មវៀតណាមជ្រៀតចូលទីផ្សារសិង្ហបុរីកាន់តែស៊ីជម្រៅ។  លោក​ លីស៊ានឡុង បានអះអាងថា សិង្ហបុរីនឹងបន្តផ្តល់អាហារូបករណ៍សម្រាប់ សិស្សានុសិស្សវៀតណាមក្នុងទាំងក្របខ័ណ្ឌទ្វេភាគីនិងក្របខ័ណ្ឌអាស៊ានផង។         ភាគីទាំងពីរក៏បានពិភាក្សាលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ ក្នុងនោះ មានការស្វែងរកដំណោះស្រាយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP)។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពរក្សារាល់ការពិគ្រោះយោបល់និងរឹត បន្តឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានិងជាមួយប្រទេសអាស៊ានដទៃ សំដៅកសាង  អាស៊ានមួយសាមគ្គី ឯកភាព ជាពិសេសពង្រីកនូវតួនាទីរបស់អាស៊ានក្នុងការដោះ  ស្រាយរាល់បញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង។         បញ្ចប់កិច្ចចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសិណសាក្សី ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសិណសាក្សី ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ         នៅក្នុងសន្និសីទកាសែតបន្ទាបពីកិច្ចចរចា នាយករដ្ឋមន្ត្រីលោក Nguyen Xuan  Phuc បានលើកច្បាស់ថា វៀតណាមនិងសិង្ហបុរីបានចុះហត្ថលេខាលើឯក​សារ សំខាន់ៗចំនួន៦។ លោក Nguyen Xuan Phuc ក៏បានលើកឡើងនូវទស្សនៈ  របស់ វៀតណាមអំពីបញ្ហាសមុទ្រខាងកើតផងដែរ៖         “ក្នុងបញ្ហាសមុទ្រខាងកើត យើងខ្ញុំសុទ្ធតែឯកភាពថា នឹងកសាងសមុទ្រខាង  កើតឲ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងសមុទ្រខាងកើតមួយ មានសេរីភាព  អាកាសចរណ៍ នាវាចរណ៍ជាពិសេសរួមគ្នាអភិវឌ្ឍន៍។ លោក លីស៊ានឡុងនិងរូបខ្ញុំ ផ្ទាល់ ក៏បានផ្លាស់ប្តូរអំពីបញ្ហាពហុភាគីដែលមានការយកចិត្តទុកដាក់ដូចគ្នា។ យើង  ខ្ញុំក៏បានសន្យា រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកនានាក្នុងការ កសាងអាស៊ានសាមគ្គី មានការច្នៃប្រឌិតនិងពង្រីកនូវតួនាទីជាមជ្ឈមណ្ឌលរបស់ អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់”៕