VOV WorldVOV World
វៀតណាមនិងស្រីលង្កាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
19/04/2017 02:00
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលស្រីលង្កានិងលោកជំទាវ នាពេលល្ងាចថ្ងៃទី១៨មេសា វេទិកា វិនិយោគវៀតណាម-ស្រីលង្កា
វៀតណាមនិងស្រីលង្កាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe ថ្លែងមតិក្នុងវេទិកា (រូបថតៈ Doãn Tấn - TTXVN) (VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយក  រដ្ឋមន្ត្រីរដ្ឋាភិបាលស្រីលង្កានិងលោកជំទាវ នាពេលល្ងាចថ្ងៃទី១៨មេសា វេទិកា  វិនិយោគវៀតណាម-ស្រីលង្កាបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយមានការ រូលរួមរបស់តំណាងក្រសួងស្ថាប័ននានារួមទាំងសហគ្រាសរបស់ប្រទេសទាំងពីរ ច្រើនកុះករផងដែរ។ អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe មានបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសនានាលើ  ពិភពលោក ជាពិសេសលើតំបន់អាស៊ី ក្នុងនោះមានវៀតណាម។ នាយករដ្ឋមន្ត្រី ស្រីលង្កាក៏បានលើកទឹកចិត្តឲ្យអង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិយោគចូល  ស្រីលង្កា។​ក្នុងឱកាសនេះដែរ តំណាងក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ បាន ឧទ្ទេសនាមនូវប្រៀបខ្លាំងវិនិយោគរវាងប្រទេសទាំងពីរ ដំណោះស្រាយជម្រុញកិច្ច  សហប្រតិបត្តិការ និងផ្លាស់ប្តូរមតិលើវិស័យសហប្រតិបត្តិការជាក់ស្តែង៕