វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
28/07/2016 10:35
(VOV)_នារសៀលថ្ងៃទី២៨ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីថៃ លោក Thanasak Patimaprakon ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang (VOV)_នារសៀលថ្ងៃទី២៨ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីថៃ លោក Thanasak Patimaprakon ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានថ្លែងអំណរគុណថៃ បានជួយឧបត្ថម្ភវៀតណាមទឹកប្រាក់ចំនួន ១០ហ្មឺនដុល្លារអាមេរិក ដើម្បីជំនះពុះពារទៅលើផលវិបាកដោយគ្រោះរាំងស្ងួត និងជាតិ ប្រៃជ្រាបចូលបណ្ដាលឡើង នៅតំបន់មួយចំនួន ហើយស្នើថា៖ប្រទេសទាំងពីរត្រូវបង្កើន កិច្ចសហប្រតិបត្តិការគ្រប់គ្រងនិងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធិ ភាព។ ប្រធានរដ្ឋក៏បានអះអាងថា៖បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កលក្ខណះ ងាយស្រួល ដើម្បីវិនិយោគិន និងសហគ្រាសថៃមកធ្វើអាជីវកម្មនៅវៀតណាម។ ទន្ទឹម នឹងនោះ លោកក៏បានសម្ដែងគោលបំណងថា៖ភាគីទាំងពីរនឹងអនុវត្តយ៉ាងឆាប់ៗយន្ត ការសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងក្រសួងនគរបាល វៀតណាម ជាមួយប៉ូលីស្តថៃផងដែរ៕
Related






