វៀតណាមនិងថៃបង្កើតខ្សែទូរស័ព្ទ Hotline បង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពនេសាទ
15/01/2016 10:02
(VOV)_អនុវត្តតាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការបង្កើតក្រុមការងារចម្រុះ វៀតណាម-ថៃ ដើម្បីកាត់បន្ថយ និងប្រឆាំងការនេសាទខុសច្បាប់និងអនុវត្តកិច្ចសហប្រតិបត្តិការអំពីកសិកម្ម និងជនផលជាមួយថៃ គណៈប្រតិភូវៀតណាម ដឹកនាំដោយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម

វៀតណាមនិងថៃបង្កើតខ្សែទូរស័ព្ទ Hotline បង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពនេសាទ (VOV)_អនុវត្តតាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការបង្កើត ក្រុមការងារចម្រុះ វៀតណាម-ថៃ ដើម្បីកាត់បន្ថយ និងប្រឆាំងការនេសាទខុសច្បាប់ និងអនុវត្តកិច្ចសហប្រតិបត្តិការអំពីកសិកម្ម និងជនផលជាមួយថៃ គណៈប្រតិភូវៀត ណាម ដឹកនាំដោយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam បានទៅបំពេញទស្សនកិច្ចនៅថៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ មករាឆ្នាំ ២០១៦។ គណៈប្រតិភូបានមានជំនួបធ្វើការជាមួយលោក Sakchai Sriboonse លេខាប្រចាំការ ក្រសួងកសិកម្ម និងសហករណ៍ថៃ។ នៅទីនេះ ភាគីទាំង ពីរបានឯកភាពអំពីបញ្ហាសំខាន់មួយចំនួន៖ បង្កើតខ្សែទូរស័ព្ទ Hotline ក្នុងសកម្ម ភាពនេសាទរវាងប្រទេសទាំងពីរយ៉ាងឆាប់ៗ បន្តសហប្រតិបត្តិការក្នុងការងារចិញ្ចឹម សត្វ គ្រប់គ្រងគុណភាព ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀត ណាម លោក Vu Van Tam អោយដឹងថា៖ “ ភាគីវៀតណាម បានប្រគល់អោយអគ្គនាយកដ្ឋានជលផលពិភាក្សាជាមួយ ភាគីថៃ ដើម្បីបង្កើតខ្សែទូរស័ព្ទ Hotline។ តាមគំរោង ក្នុងត្រីមាសទី១ ឆ្នាំ ២០១៦នេះ ភាគីទាំងពីរនឹងសម្រេចបែបបទទាំងឡាយនិងឈានទៅដល់ការចុះហត្ថលេខា៕”
Related






