![]() |
ក្នុងពិធីជូនសារតាំងនេះ លោក Ngo Huong Nam បានសម្តែងនូវក្តី កិត្តិយស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅប្រទេសវ៉ានូអាទូ និងអះអាង អំពីការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរពី មួយថ្ងៃទៅមួយថ្ងៃ ។ រីឯលោក Tallis Obed Moses ក៏បានសំដែងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរចំពោះសមិទ្ធផលនានាក្នុងការអភិវឌ្ឍប្រទេសវៀតណាម ក្នុងរយៈពេលកន្លងទៅ ហើយនាំវៀតណាមក្លាយទៅជាខឿនសេដ្ឋកិច្ចរីក ចម្រើន យ៉ាងរស់រវើកនៅក្នុងតំបន់។ បន្ទាប់ពីការជូនសារតាំងរួច លោក Ngo Huong Nam បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ប្រទេស វ៉ានូអាទូ ទៀតផង។ ថ្នាក់ដឹកនាំនានានៃប្រទេសវ៉ានូអាទូសុទ្ធតែវាយតម្លៃខ្ពស់ និងមានគោល បំណងរៀនសូត្រពីបទពិសោធន៍របស់វៀតណាមក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងធ្វើសមាហរណកម្ម៕







