វៀតណាមនឹងបង្កគ្រប់លក្ខណះដើម្បីបណ្ដាឯកអគ្គរដ្ឋទូតបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យ
15/01/2016 09:58
(VOV)_ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងដូច្នេះ នារសៀលថ្ងៃទី១៤ មករា ក្នុងពិធីទទួលសារតាំង ពីឯកអគ្គរដ្ឋទូត Kuwai និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទទួលបេសកកម្មការទូតនៅវៀតណាម។

វៀតណាមនឹងបង្កគ្រប់លក្ខណះដើម្បីបណ្ដាឯកអគ្គរដ្ឋទូតបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យ (VOV)_ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងដូច្នេះ នារ សៀលថ្ងៃទី១៤ មករា ក្នុងពិធីទទួលសារតាំង ពីឯកអគ្គរដ្ឋទូត Kuwai និងឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់ ទទួលបេសកកម្មការទូតនៅវៀតណាម។ ទទួលសារតាំងនិងជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Kuwai Adnan Abdullah Al-Ahmad ប្រធានរដ្ឋលោក Truong Tan Sang បានចាត់ទុកថា៖ ក្នុងវិស័យសហ ប្រតិបត្តិការវិនិយោគ វៀតណាមនិង Kuwai ត្រូវជំរុញខ្លាំងថែមទៀតឧត្តមភាព របស់គ្នាទៅវិញទៅមក ដូចជាគំរោងការណ៍ចម្រាញ់ប្រេង Nghi Son ខេត្ត Thanh Hoa ហើយលោកប្រធានរដ្ឋ ក៏បានសម្ដែងជំនឿជាក់ថានាពេលខាងមុខ ភាគីទាំង ពីរនឹងជំរុញខ្លាំងទំនាក់ទំនងអោយសមស្របជាមួយសក្ដានុភាពរបស់គ្នា។ ជូនសារតាំងចំពោះប្រធានរដ្ឋ លោក Truong Tan Sang ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Christian Berger បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលប្រធានាធិបតី និងនា យករដ្ឋមន្ត្រីអាល្លឺម៉ង់មានយកចិត្តទុកដាក់ជាច្រើន។ នោះគឺ៖ការកសាងមហាវិទ្យា ល័យវៀតណាម-អាល្លឺម៉ង់ ក្លាយទៅជាមហាវិទ្យាល័យជួរមុខលើពិភពលោក ភាគី អាល្លឺម៉ង់ស្នើអោយភាគីវៀតណាមត្រូវរៀបចំបណ្ដាកម្មវិធីជួបសន្ទនានានាស្ដីអំពី ការកសាងនីតិរដ្ឋ បង្កើតការរិយាល័យពាណិជ្ជកម្ម និងឧស្សាហកម្មចម្រុះវៀត ណាម-អាល្លឺម៉ង់។ ប្រធានរដ្ឋ លោកTruong Tan Sang បានអោយដឹងថា៖ ត្រៀម ខ្លួនជាស្រេចរៀបចំបណ្ដាកម្មវិធីជួបសន្ទនា ស្ដីអំពីនីតិរដ្ឋ និងអបអរសាទរការ បង្កើតការិយាល័យពាណីជ្ជកម្ម ឧស្សាហកម្មចម្រុះវៀតណាមនិងអាល្លឺម៉ង់ និង សូមស្វាគមន៍បណ្ដាអង្គភាពអាជីវកម្មអល្លឺម៉ង់វិនិយោគនៅវៀតណាម៕
Related






