វៀតណាមបានចូលរួមសម័យប្រជុំមហាសន្និបាទ Interpol លើកទី៨១។
07/11/2012 09:58
VOV-សម័យប្រជុំមហាសន្និបាទ Interpol លើកទី៨១ ជាមួយប្រធានបទ “ការសាកល្បងចំពោះប៉ូលីសក្នុង ការទប់ទល់នឹងស្ថានភាពបទល្មើសហឹង្សានាបច្ចុប្បន្ន” បានបើកនាថ្ងៃទី៦វិច្ឆិកានៅរដ្ឋធានី Rome-អ៊ីតាលី។

សម័យប្រជុំមហាសន្និបាទ Interpol លើកទី៨១ជាមួយប្រធានបទ “ការសាកល្បងចំពោះប៉ូលីសក្នុងការទប់ទល់នឹងស្ថានភាពបទល្មើសហឹង្សានាបច្ចុប្បន្ន” បានបើកនាថ្ងៃទី៦វិច្ឆិកានៅរដ្ឋធានី Rome-អ៊ីតាលី VOV-សម័យប្រជុំមហាសន្និបាទ Interpol លើកទី៨១ជាមួយប្រធានបទ “ការសាកល្បងចំពោះប៉ូលីសក្នុងការទប់ទល់នឹងស្ថានភាពបទល្មើសហឹង្សា នាបច្ចុប្បន្ន” បានបើកនាថ្ងៃទី៦វិច្ឆិកានៅរដ្ឋធានី Rome-អ៊ីតាលី។ វរៈសេនីយ៍ឯក Dang Xuan Khang ប្រធានការិយាល័យ Interpol វៀតណាមបានដឹកនាំគណៈ ប្រតិភូវៀតណាមចូលរួមសម័យប្រជុំ។ សម័យប្រជុំមហាសន្និបាទ Interpol លើក ទី៨១បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨វិច្ឆិកា ប្រមូលផ្ដុំពិភាគ្សារាល់ការ សាកល្បងចំពោះកងកំលាំងអនុវត្តច្បាប់នៃបណ្ដាប្រទេសលើពិភពលោកនា បច្ចុប្បន្នដូចជាសន្តិសុខព្រំដែន បទល្មើសដោយមានការរៀបចំផែនការ លទ្ធិ ភេរវកម្មជាដើម។ មុននោះនាថ្ងៃទី៥វិច្ឆិកាក្នុងក្របខ័ណ្ឌសម័យប្រជុំបានប្រព្រឹត្តទៅសន្និសីទ រដ្ឋមន្ត្រី Interpol។ ក្នុងបទអន្តរាគមន៍ជាមួយប្រធានបទ “បទល្មើសប្រើប្រាស់ អំពើហឹង្សានិងច្បាប់របស់វៀតណាមអំពីបង្កាប្រឆាំងបទល្មើសប្រើប្រាស់អំពើ ហឹង្សា” គណៈប្រតិភូវៀតណាមបានចាត់ទុកថា ដើម្បីបង្កាប្រឆាំងបទល្មើសមាន ប្រសិទ្ធភាពទាមទាត្រូវមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្ដាប្រទេសលើមូលដ្ឋានសាមគ្គីភាពមិត្តភាពគោរពឯករាជ្យអធិបតេយ្យភាពនិងបូរណៈភាព ដែនដី៕
Related






