VOV WorldVOV World
វៀតណាមបានចូលរួមសន្និសីទអន្តរជាតិមហាសន្និបាត AICESIS នៅសហព័ន្ធរុស្ស៊ី
19/09/2015 08:28
Vovworld-នាថ្ងៃទី១៨កញ្ញានៅក្រុងម៉ូស្គូគណៈប្រតិភូ រណសិរ្សមាតុភូមិវៀត​ណាម​ដឹកនាំដោយលោក Vu Trong Kim
វៀតណាមបានចូលរួមសន្និសីទអន្តរជាតិមហាសន្និបាត AICESIS នៅសហព័ន្ធរុស្ស៊ី
វៀតណាមបានចូលរួមសន្និសីទអន្តរជាតិមហាសន្និបាត AICESIS នៅសហព័ន្ធរុស្ស៊ី         Vovworld-នាថ្ងៃទី១៨កញ្ញានៅក្រុងម៉ូស្គូគណៈប្រតិភូរណសិរ្សមាតុភូមិវៀត​ ណាម​ដឹកនាំដោយលោក Vu Trong Kim អនុប្រធាននិងជា​អគ្គលេខាធិការ​គណៈ ​កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានជួបសន្ទនាជាមួយប្រធាន ​វិទ្យាស្ថានសង្គមសហព័ន្ធរុស្ស៊ីលោក Alexandr Bretralov។ ជំនួបសន្ទនាបាន​ប្រព្រឹត្ត ​ទៅនៅខាងក្រៅសន្និសីទអន្តរជាតិប្រចាំឆ្នាំមហាសន្និបាតសមាគម​អន្តរជាតិ បណ្ដាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមនិងអង្គការនានា (AICESIS) ដែលបាន​រៀបចំនៅ ប្រទេសរុស្ស៊ីនាថ្ងៃទី១៧និង១៨កញ្ញា។ ថ្លែងមតិនៅជំនួបសន្ទនានេះ លោក Vu Trong Kim បានចាត់ទុកថា៖         “ប្រសិនបើនិយាយអំពីបញ្ហាពលករគឺជនវៀតណាមនិងរុស្ស៊ីអាចយល់ដឹងគ្នា ​និងអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធិភាពគុណភាពបំផុត។ ពលករ​វៀត ណាមនៅសហព័ន្ធរុស្ស៊ីមិនទាន់បានរៀបចំម៉ត់ចត់ នៅតែជាពលករសេរី។ ប្រសិន បើរណសិរ្សមាតុភូមិវៀតណាមនិងវិទ្យាស្ថានសង្គមសហព័ន្ធរុស្ស៊ីយកចិត្តទុកដាក់គឺ ខ្ញុំគិតថា ការងារដំបូងបង្អស់គឺរៀបចំឡើងវិញកំលាំងពលករ៕”

More