VOV WorldVOV World
វៀតណាមបានចូលរួមវេទិការទ្វីបអាស៊ី Boao ឆ្នាំ២០១៤
03/04/2014 10:17
Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានដឹកនាំ​គណៈប្រតិភូវៀតណាមទៅចូលរួមវេទិការទ្វីបអាស៊ី Boao ឆ្នាំ២០១៤។
វៀតណាមបានចូលរួមវេទិការទ្វីបអាស៊ី Boao ឆ្នាំ២០១៤
វេទិការទ្វីបអាស៊ី Boao ឆ្នាំ២០១២ (EPA)         Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានដឹកនាំ​គណៈប្រតិភូវៀតណាមទៅចូលរួមវេទិការទ្វីបអាស៊ី Boao ឆ្នាំ២០១៤។ ក្រៅពី​ វៀតណាម នៅមានថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសចំនួន៨ផ្សេងទៀតក្នុងដំបន់ បានចូលរួម​វេទិការនេះ។         វេទិការទ្វីបអាស៊ី Boao ឆ្នាំ២០១៤នឹងបានប្រព្រឹត្តទៅនៅទីរួមខេត្ត Boao ខេត្ត Hainan ចិន ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១មេសា។ តាមអ្នកនាំពា​ក្យ​ក្រសួង​ការ​ បរទេសចិនលោក Hunglei ថា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang នឹងមាន​ សន្ទរកថានៅពិធីប្រារព្ធ។         វេទិការទ្វីបអាស៊ី Boao ត្រូវបានរៀបចំជាប្រចាំឆ្នាំ។ នេះជាវេទិការអន្តរជាតិ​ក្រៅរដ្ឋាភិបាលសំរាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលអង្គភាពអាជីវកម្មនិងអ្នកស្រាវជ្រាវ នៃបណ្ដាប្រទេសទ្វីបអាស៊ីនិងទ្វីបផ្សេងៗ សំដៅចែករំលែកទស្សនវិស័យលើ​គ្រប់បញ្ហាក្នុងដំបន់និងពិភពលោក៕