VOV WorldVOV World
វៀតណាមផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាមេរិក
05/08/2015 10:26
(VOVworld) - វៀតណាមគោរព ទំនាក់ទំនងដៃគូលើ គ្រប់ជ្រុងជ្រោយជាមួយអាមេរិកដោយមានគោលការ ណ៍ ជំរុញកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជា មួយអាមេរិក មិនត្រឹមតែក្នុងកិច្ច សហប្រតិបតិ្តការ ទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបតិ្តការទាំងក្នុងតំបន់និង ទូទាំងពិភពលោកទៀតផង។
វៀតណាមផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាមេរិក
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius (VOVworld) - នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius នាព្រឹកថ្ងៃទី៥ សីហា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាមលោក Nguyen Thien Nhan បានអះអាងថា វៀតណាមគោរពទំនាក់ ទំនងដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិកដោយមានគោលការណ៍ ជំរុញកិច្ច សហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាមេរិក មិនត្រឹមតែក្នុងកិច្ចសហប្រតិ បតិ្តការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបតិ្តការទាំងក្នុងតំបន់និងទូទាំង ពិភពលោកទៀតផង។លោក Nguyen Thien Nhan បានសំដែងក្ដីសប្បាយរីករាយ ចំពោះរាល់ការបោះជំហានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពី ប្រក្រតីភាពទំនាក់ទំនងមុននេះ២០ឆ្នាំមក។លោក Nguyen Thien Nhan ក៏បានវាយ តំលៃខ្ពស់ចំពោះគោលនយោបាយ “តុល្យភាពឡើងវិញ” របស់អាមេរិកនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិកសំដៅរួមវិភាគទានសំរាប់សន្តិភាព ស្ថិរភាពនិងវឌ្ឍន ភាពនៅ តំបន់នេះ។រីឯឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា កម្មវិធីសហប្រតិ បតិ្តការ រវាងអាមេរិកនិងវៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិន ត្រឹមតែក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក្នុងបញ្ញានៃតំបន់ និងពិភពលោកដូចជាបំរ៉ែបំរួលអាកាសធាតុ រក្សាសន្តិភាពទៀតផង។លោក  Ted Osius ក៏បានអះអាងដែរថា នាបច្ចុប្បន្ន ភាគីនានាបានឆ្ពោះទៅការសំរេច ចរចារអំពីកិច្ចព្រមព្រៀង TPP ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហើយ ពេលនោះអាមេរិកសង្ឃឹមថានឹងក្លាយទៅជាវិនិយោគិនធំបំផុតនៅវៀតណាម៕