វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយឈីលីនិងអាហ្សង់ទីន
01/07/2016 11:17
(VOV)_បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចនៅ El Salvador និងចូលរួមវេទិកា Sao Paulo លើកទី២២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០មិថុនា

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយឈីលីនិងអាហ្សង់ទីន (VOV)_បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចនៅ El Salvador និងចូលរួមវេទិកា Sao Paulo លើកទី២២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០មិថុនា គណៈប្រតិភូបក្សកម្មុយ នីស្តវៀតណាម ដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ច ការបរទេសមជ្ឈឹម បានមានដំណើរបំពេញទស្សនកិច្ចនៅឈីលីនិងអាហ្សង់ទីន។ ក្នុង ដំណើរទស្សនកិច្ចនៅឈីលី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ មិថុនា ប្រធានាធិបតី Michelle Bachelet បានជួបសន្ទនាជាមួយ លោក Hoang Binh Quan ។ ថ្លែងមតិនៅទីនេះ ប្រធានាធិបតី Michelle Bachelet បានសម្ដែងមនោសញ្ជេតនាពិសេសចំពោះប្រជាជនវៀតណាម ក៏ដូចជាគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អនុវត្តប្រសិទ្ធិភាពកិច្ចព្រមព្រៀង សេរីភាពពាណិជ្ជកម្ម (FTA) រវាងប្រទេសទាំងពីរ។ ក្នុងថ្ងៃទី២៩ និងទី៣០មិថុនា លោក Hoang Binh Quan បានទៅបំពេញទស្សន កិច្ចនៅអាហ្សង់ទីន៕
Related






