VOV WorldVOV World
វៀតណាមបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់គោលការណ៍សារវន្តរបស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអសប
18/09/2015 10:17
Vovworld-វៀតណាមបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារ លើកកំពស់​គោលការណ៍​សារវន្តរបស់ច្បាប់អន្តរជាតិ
វៀតណាមបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់គោលការណ៍សារវន្តរបស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអសប
វៀតណាមបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់គោលការណ៍សារវន្តរបស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ (VNP)         Vovworld-វៀតណាមបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់​ គោលការណ៍​សារវន្តរបស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ​ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈ​ប្រតិភូ​ អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅការឆ្លើយសម្ភាសអ្នក​ យកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនាថ្ងៃទិ១៦កញ្ញាក្នុងឱកាស បើកមហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិអាណត្តិ៧០។         វាយតំលៃអំពីលទ្ធផលសកម្មភាពនៃមហាសន្និបាតក្រុមប្រឹក្សាអង្គការ ​សហប្រជាជាតិអាណត្តិ៦៩ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានឲ្យដឹងថា មហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិអាណត្តិ៦៩បានបន្សល់ទុកនូវ​ របត់សំខាន់ក្នុងការអនុវត្តគោលដៅដ៏ខ្ពង់ខ្ពស់ដែលធម្មនុញ្ញអង្គការ​សហប្រជាជាតិ បានដាក់ចេញគឺជំរុញសន្តិភាពសន្តិសុខពិភពលោក អភិវឌ្ឍន៍​និង​វឌ្ឍន៍ភាពសង្គម និងសិទ្ធិមនុស្ស។         ស្ដីពីសកម្មភាពរបស់វៀតណាមនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានឲ្យដឹងថា វៀតណាមបានអនុវត្តសកម្មលើជ្រុងជ្រោយ​ជា ​ច្រើនសំដៅលើកកំពស់តួនាទីរបស់ខ្លួននៅអង្គការសហប្រជាជាតិនិងបង្កើន​ទំនាក់ ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាអង្គការនៃអង្គការ​សហប្រជាជាតិ។  វៀតណាមនឹងបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់​គោលការណ៍សារវន្ត របស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ជំរុញដោះស្រាយសមស្រប រាល់ជំលោះដោយសន្តិវិធីលើកកំពស់ប្រសិទ្ធិភាព​សកម្មភាពនៃមហាសន្និបាតអង្គការ សហប្រជាជាតិក៏ដូចជាប្រព័ន្ធអភិវឌ្ឍន៍​អង្គការសហប្រជាជាតិ៕

More