វៀតណាមបន្តនាំមុខអំពីបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជា
09/05/2014 10:47
(VOV)_នាថ្ងៃទី ៨ឧសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោកថោងខុន បានអោយដឹងថា៖ក្នុងរយៈពេល៣ខែកន្លងទៅ វៀតណាមបន្តនាំមុខ

វៀតណាមបន្តនាំមុខអំពីបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជា(TTXVN) (VOV)_នាថ្ងៃទី ៨ឧសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោកថោងខុន បាន អោយដឹងថា៖ក្នុងរយៈពេល៣ខែកន្លងទៅ វៀតណាមបន្តនាំមុខអំពីបរិមាណភ្ញៀវ ទេសចរណ៍មកដល់កម្ពុជា ដោយមានមនុស្សចំនួន១៩០ពាន់នាក់ កើន៤,២% បើ ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ថ្លែងមតិនៅក្នុងសិក្ខាសាលាពន្លឿន ពាណិជ្ជកម្ម វិនិយោគវៀតណាម-កម្ពុជា ដែលបានរៀបចំឡើងនៅទីក្រុងភ្នំពេញ (កម្ពុជា) រដ្ឋមន្ត្រីថោងខុន បានអោយដឹងថា៖ ឆ្នាំ២០១៣ វៀតណាមជាប្រទេស ជួរមុខអំពីបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជា ដោយមានមនុស្សចំនួន ៨៥០ ពាន់នាក់។ ឆ្នាំ២០១៣ ប្រទេសកម្ពុជាបានមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៤,២លាននាក់មកទស្សនា នាំមកចំណូល២,៥ពាន់លានដុល្លារអាមេរិក បង្កើត ការងារផ្ទាល់ចំនួន៤០ម៉ឺន និងការងារប្រយោលរាប់ពាន់ទៀតសំរាប់ពលករកម្ពុជា៕
Related






