វៀតណាមបន្តរួមចំណែកសកម្មទៅក្នុងរាល់គោលគំនិតស្តីពីធានាសិទ្ធិមនុស្ស
01/03/2017 10:49
(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧និង២៨កុម្ភៈ សម័យប្រជុំជាន់ខ្ពស់នៃកិច្ច ប្រជុំលើកទី៣៤ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាន

គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំ (VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧និង២៨កុម្ភៈ សម័យប្រជុំជាន់ខ្ពស់នៃកិច្ច ប្រជុំលើកទី៣៤ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅនៅទី ក្រុង Geneva ដោយមានការចូលរួមពិសេសរបស់អគ្គលេខាធិការអង្គការសហប្រ ជាជាតិ លោក Antonio Guterres និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចំនួន ១១០ និងអង្គការអន្តរជាតិមួយចំនួន។គណៈប្រតិភូវៀតណាមចូលរួមក្នុងសម័យ ប្រជុំនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Ha Kim Ngoc។ អញ្ជើញថ្លែង មតិនៅ សន្និសីទជាន់ខ្ពស់ប្រព្រឹត្តទៅនាថ្ងៃទី២៨កុម្ភៈ លោក Ha Kim Ngoc បាន សង្កត់ធ្ងន់ ទៅលើរាល់អាទិភាពនិងគោលគំនិតរបស់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិ មនុស្ស ក្នុងនោះបានឧទ្ទេសនាមនូវសេចក្តីសម្រេចចិត្តស្តីពីការជះឥទ្ធិពលនៃបម្រែបម្រួល របស់អាកាសធាតុទៅលើសិទ្ធិមនុស្ស។ ហើយវៀតណាមអះអាងថានឹងបន្ត រួម ចំណែកសកម្មដើម្បីក្រុមប្រឹក្សាសិទ្ធិមនុស្សក្លាយទៅជាយន្តការមានប្រសិទ្ធភាព សម្រាប់ភារកិច្ចការពារនិងជម្រុញសិទ្ធិមនុស្សផងដែរ។ លោក Ha Kim Ngoc បាន គូសបញ្ជាក់ថា វៀតណាមបាននិងកំពុងរួមចំណែកសកម្មទៅក្នុងបណ្តាគោលគំនិត តំបន់និងអន្តរជាតិពាក់ព័ន្ធនឹងការធានាសិទ្ធិមនុស្ស ព្រមទាំងរួមជាមួយប្រទេស អាស៊ាននានាកសាងសហគមន៍អាស៊ានមួយយកប្រជាជនជាមជ្ឈមណ្ឌល។ នៅខាងក្រៅសន្និសីទ ប្រធានគណៈប្រតិភូវៀតណាមបានជួបធ្វើការជាមួយ រដ្ឋមន្ត្រីសហប្រតិបត្តិការអភិវឌ្ឍន៍និងប៉ាស៊ីហ្វិករបស់អូស្ត្រាលី ស្តីពីប្រធានបទ សមភាពភេទក៏ដូចជាជួបសន្ទនាទ្វេភាគីជាមួយតំណាងការទូតមួយចំនួន។ នៅក្នុង ជំនួបទាំងអស់នេះ វៀតណាមក៏បានចែករំលែកនូវព័ត៌មានស្តីពីសភាពការណ៍នៅ សមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើគោលការណ៍មិនប្រើប្រាស់អំពើហឹង្សានិង គំរាមកំហែងប្រើប្រាស់អំពើហឹង្សា ហើយដោះស្រាយជំលោះដោយសន្តិវិធី ឈរលើ មូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអន្តរជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ប្រទេសជាដៃគូសុទ្ធតែសម្តែងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ព្រមទាំងចែករំលែកនូវទស្សនៈរបស់វៀតណាមក្នុងការដោះ ស្រាយជំលោះក្នុងតំបន់ក្នុងនោះមានទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕
Related
More




