VOV WorldVOV World
វៀតណាមប្រឆាំងជំទាស់ចិនធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa
04/07/2016 11:48
(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោក Le Hai Binh បានលើកច្បាស់ថា ទង្វើនេះ របស់ចិនបានរំលោភម្ដងទៀតទៅលើអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ដើរផ្ទុយ នឹងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រំលោភច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ១៩៨២និងសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីទាក់ទិននានានៅសមុទ្រខាងកើត។
វៀតណាមប្រឆាំងជំទាស់ចិនធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa
អ្នកនាំពាក្យលោក Le Hai Binh៖​​ វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានិង សំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម  (VOVworld) - នាថ្ងៃទី៤ កក្កដា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលចិនប្រកាសថា នឹងធ្វើសមយុទ្ធចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១  កក្កដា ខាងមុខនេះ លើវិសាលភាពដែលគ្រប់ដណ្ដប់ប្រជុំកោះ Hoang Sa របស់វៀត ណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានលើក ច្បាស់ថា ទង្វើនេះរបស់ចិនបានរំលោភម្ដងទៀតទៅលើអធិបតេយ្យភាពរបស់វៀត ណាមចំពោះប្រជុំកោះ Hoang Sa ដើរផ្ទុយនឹងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ ខ្ពស់នៃប្រទេសទាំងពីរ រំលោភច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីអំពី ច្បាប់សមុទ្រ១៩៨២និងសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីទាក់ទិន នានានៅសមុទ្រខាងកើត។វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានិងសំណូមពរ ឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម បញ្ចប់ភ្លាមនិងមិនមានទង្វើគំរាម កំហែងទៅលើសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតឬបណ្ដាលឲ្យ ភាពតានតឹងកើនឡើងនៅតំបន់នេះ៕