VOV WorldVOV World
វៀតណាមប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយ៍ខួងប្រេងចូលក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម
10/05/2014 09:10
(VOV)_នាថ្ងៃទី ៩ ឧសភា លោក Vo Cong Chanh ប្រធានគណៈ​កម្មាធិការប្រជាជនស្រុក Hoang Sa ទីក្រុង Da Nang (ភាគកណ្ដាលវៀ​ត​ណាម) បានផ្ញើរលិខិតជាផ្លូវការប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយ៍ខួង Haiynan Shiyou981 ​
វៀតណាមប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយ៍ខួងប្រេងចូលក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម
(VOV)_នាថ្ងៃទី ៩ ឧសភា លោក Vo Cong Chanh ប្រធានគណៈ​កម្មាធិការប្រជា ជនស្រុក Hoang Sa ទីក្រុង Da Nang (ភាគកណ្ដាលវៀ​ត​ណាម) បានផ្ញើរលិខិត ជាផ្លូវ ការប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយ៍ខួង  Haiynan Shiyou981 ​និងបណ្ដានានាការពារ ចូលក្នុងតំបន់​សមុទ្រ Hoang Sa ​ ទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម)។ ឯក សារនេះបានលើកច្បាស់​ថា៖ ​កន្លែង​ធ្វើសកម្មភាពរបស់ ស្ថានីយ៍ខួង  Haiynan Shiyou981 របស់ចិន ស្ថិតនៅ​ក្នុងតំបន់​សមុទ្រ Hoang Sa ទាំងស្រុង ក្នុងក្របខ័ណ្ឌ គ្រប់គ្រងរបស់រដ្ឋអំណាច ​គណៈ កម្មាធិការប្រជាជនស្រុក Hoang Sa ទីក្រុង Da Nang ។ ជាស្ថាប័ន​រដ្ឋបាលតំបន់ ដែល ត្រូវបានរដ្ឋប្រគល់ជូនការព្រប់គ្រងស្រុកកោះ Hoang Sa យើងខ្ញុំប្រឆាំងជំទាស់ ភាគី ចិន  ដែលបានរំលោភទៅលើច្បាប់អន្តរជាតិ ​បណ្ដាគោលការណ៍ និងកិច្ចព្រមព្រៀង  ដោះ ស្រាយជំលោះនៅលើសមុទ្រ ធ្វើអោយកាន់តែអាក្រក់ទៅនូវទំនាក់ទំនងមិត្ត ភាព  កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងចិន និងបណ្ដាតំបន់នៃ ភាគីទាំងពីរ។ យើងខ្ញុំស្នើភាគី​ចិនត្រូវគោរព និងអនុវត្តយ៉ាងម៉ត់ចត់ ដោយគ្មានលក្ខ ខ័ណ្ឌ អនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ បណ្ដាកិច្ចព្រម ព្រៀង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ…។ល។​ ស្ថានីយ៍ខួង Haiynan Shiyou  981 ​របស់ចិន            ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម បណ្ឌិតវិទ្យាសាស្ត្រ  Luong Van Ke អ្នកជំនាញការវិភាគនយោបាយ នៃសកលវិទ្យា​ល័យ​ជាតិហាណូយ  បានចាត់ទុកថា៖ សកម្មភាពនេះរបស់ចិន បានបំផ្លាញ់​ចោលរាល់ការសន្យា  កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវៀតណាមនិងចិន។ លោក  Luong  Van Ke ចាត់ទុកថា៖           “ សកម្មភាពនេះរបស់ចិនបានបង្កអស្ថិរភាពដ៏ធំធេងនៅក្នុងតំបន់និង​អន្តរជាតិ។ ខ្ញុំចាត់ទុកថាវានឹងជះឥទ្ធិពលទៅដល់ សន្តិសុខសកលទាំងមូល និងអាចបង្កើតវិបត្តិ​អំពីនយោបាយនិងសេដ្ឋកិច្ចទៀតផង។” វៀតណាមប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយ៍ខួងប្រេងចូលក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម (http://nguyentandung.org) នាថ្ងៃទី ១០ ឧសភា ប្រធានសមាគមមិត្តភាពវៀតណាម-ចិន បានផ្ញើសារលិខិត​ចំពោះប្រធានសមាគមមិត្តភាពចិន-វៀតណាម ដោយលើកច្បាស់នូវការព្រួយបារម្ភ​ និងអរិចិត្តចំពោះការដែលចិនដាកស្ថានីយ៍ខួងនៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និងតំ បន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម និងប្រមូលផ្តុំនាវាការពារជាច្រើនទៀតផង។ ចំពោះសភាពការណ៍នេះ ប្រធានសមាគមមិត្តភាពវៀតណាម-ចិន បានស្នើប្រធាន​សមាគមមិត្តភាពចិន-វៀតណាម យកចិត្តទុកដាក់ មានការទទួលខុសត្រូវ និងរាយ ការណ៍​ជាមួយស្ថាប័នមានសមត្ថកិច្ចរបសចិន ដើម្បីមានដំណោះស្រាយអោយសម ស្រប​ សន្តិភាព ស្នើបណ្ដាកងកម្លាំងរបស់ចិនមានវត្តមាននៅទីនេះត្រូវបញ្ជប់រាល់​សកម្មភាពបង្ករឿងហេតុ ដកស្ថានីយខួងចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម  ដំណើការចរចារដើម្បីដោះស្រាយការខ្វែងគំនិត បង្កើតបរិយាកាស១ប្រកបដោយ សន្តិភាព សំរាប់ប្រជាជននៃប្រទេសទាំងពីរ សមស្របជាមួយគោលបំណង និងចំ ណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ក៏នាថ្ងៃនេះដែរ គណៈកម្មាធិការសន្តិភាពវៀតណាម ក៏បានផ្ញើសារលិខិតចំពោះ សម្ព័ន្ធសមាគមប្រជាជនចិន ដោយលើកច្បាស់ថា៖ សកម្មភាពនាថ្ងៃទី២ ឧសភាកន្លង ទៅរបស់អគ្គក្រុមហ៊ុនប្រេងឧស្ម័ននគរចិន បញ្ជូនស្ថានីយខួងHaiynan Shiyou981 ចូលក្នុងតំបន់សេដ្ឋ​កិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្រវៀតណាម បានរំលោភយ៉ាង ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងសិទ្ធិយុត្តធិការរបស់វៀតណាមចំពោះតំបន់សេដ្ឋ កិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្រវៀតណាម។ សកម្មភាពនេះបានជះឥទ្ធិពល អាក្រក់ទៅដល់ការកសាងទំនុកទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ និងការចរចារ នានាស្ដីពីបញ្ហាលើសមុទ្រប៉ុណ្ណោះទេ ថែមទាំងជហឥទ្ធិពលអសកម្មចំពោះមនោស ញ្ជេតនាមិត្តភាពយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរទៀតផង។ សាធារណមតិ វៀតណាមកំ​ពុងយកចិត្តទុកដាក់ជាច្រើន និងស្នើភាគីចិនត្រូវបញ្ជប់រាល់សកម្មភាពនេះ  និងមិនទុកអោយសកម្មភាពដូច្នេះកើតមានឡើងតទៅទៀត៕