វៀតណាមប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច
07/07/2016 10:41
(VOV)_នារសៀលថ្ងៃទី៧កក្កដា សន្និបាតលើកទី៣ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ បានបិទបញ្ចប់។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong អះអាងថា៖

(VOV)_នារសៀលថ្ងៃទី៧កក្កដា សន្និបាតលើកទី៣ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ បានបិទបញ្ចប់។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong អះអាងថា៖ បណ្ដាអង្គសន្និបាតបានពិភាក្សាយ៉ាងស្មោះ ត្រង់ ផ្តល់មតិជាច្រើនចំពោះគំរោងឯកសារនានានិងខ្លឹមសារនានានៃសន្និបាត។ ការិយាល័យនយោបាយនឹងទទួលយករាល់មតិសំហេតុសំផល និងដោះស្រាយបញ្ហានៅ ជំពាក់ជំពិន។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអោយដឹងថា៖ សន្និសីទលើកទី ៣ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនីតិកាលទី ១២ បិទបញ្ចប់ (Image: VNA) «ដើម្បីសម្រេចបានគោលដៅ ភារកិច្ចក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៦ ទាំងមូលតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹម រដ្ឋសភា បក្សទាំងមូល ប្រជាជន ទាំងមូលនិងកងទ័ពទាំងមូលគប្បីបន្តខំប្រឹងប្រែងស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព បញ្ហាក្តៅគរគុកនាបច្ចុប្បន្ន ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម អនុវត្តប្រកបដោយប្រសិទ្ធភាព គោលដៅលោតផ្លោះទាំងបី ម្ចាស់ការដោះស្រាយល្អ ការៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ដោះស្រាយបំណូលខូចនិងធានាសុវត្ថភាព បំណូលសាធា រណៈ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយការពាររឹងនមាំឯករាជ្យអធិប តេយ្យភាពនិងបូរណ ភាពដែនដី ព្រមទាំង រក្សាបរិយាកាសសន្តិភាពស្ថិរភាពដើម្បី អភិវឌ្ឍន៍ប្រទេសជាតិ ម្ចាស់ការ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម៕»
Related






