វៀតណាមប្រមូលផ្តុំរាល់ប្រភពកម្លាំងសម្រាប់ថែទាំជនមានគុណូបការៈ
12/04/2017 10:33
(VOVworld)-នាព្រឹកថ្ងៃទី១២មេសា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជនមានគុណូប ការៈខេត្ត Hau Giang

(VOVworld)-នាព្រឹកថ្ងៃទី១២មេសា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជនមានគុណូប ការៈខេត្ត Hau Giang ក្នុងឱកាសគណៈប្រតិភូមកទស្សនាទីក្រុងហាណូយនិងចូល ប្រាំងដំកលសពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ។ ក្នុងជំនួបសំណេះសំណាល ជាមួយវីរៈអ្នកម្តាយចំនួន៤០រូប លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា Hau Giang ជាទឹកដីសម្បូរដោយប្រពៃណីបដិវត្តន៍ និងមានការរួមចំណែកសកម្មទៅ ក្នុង កិច្ចការប្រយុទ្ធប្រឆាំងអាណានិគមនិយមបារាំង ចក្រពត្តិអាមេរិក រំដោះប្រទេស ជាតិ ។ រួមជាមួយគ្នានោះ នាប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Hau Giang មានការវិវឌ្ឍន៍គួរឲ្យកត់ សម្គាល។ អត្រាគ្រួសារក្រីក្រមានការថយចុះ សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានរក្សា។ លោកស្រីអនុប្រធានរដ្ឋក៏ជឿជាក់ដែរថា Hau Giang នឹងក្លាយ ទៅជាខេត្តអភិវឌ្ឍន៍ បង្គួរក្នុងតំបន់វាលសណ្តទន្លៃ Cuu Long ៕
Related






