VOV WorldVOV World
វៀតណាមអភិវឌ្ឍន៍វប្បធម៌សាសនាដោយចីរភាព
13/05/2015 10:06
(VOVworld) - នាព្រឹកថ្ងៃទី១៣ ឧសភា នៅរដ្ឋធានី ហាណូយរបស់វៀតណាម​ សាលាសភាបណ្ឌិតនយោ បាយជាតិហូជីមិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ក្រោមប្រធានបទ “វប្បធម៌សាសនាជាមួយការអភិវឌ្ឍន៍ ដោយចីរភាពនៅវៀតណាម”
វៀតណាមអភិវឌ្ឍន៍វប្បធម៌សាសនាដោយចីរភាព
(VOVworld) - នាព្រឹកថ្ងៃទី១៣ ឧសភា នៅរដ្ឋធានីហាណូយរបស់វៀតណាម​ សាលា សភាបណ្ឌិតនយោបាយជាតិហូជីមិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោម ប្រធានបទ “វប្បធម៌សាសនាជាមួយការអភិវឌ្ឍន៍ដោយចីរភាពនៅវៀត ណាម” ដោយមានការចូលរួមរបស់តំណាងអង្គការសាសនាវៀតណាមនិងអ្នក វិទ្យាសាស្រ្ត អ្នកស្រាវជ្រាវយ៉ាងច្រើនកុះករ។បណ្ដាបទសុន្ទរកថានៅសិក្ខាសាលា បានប្រមូល ផ្ដុំបំភ្លឺនូវតួនាទីដ៏សំខាន់នៃវប្បធម៌សាសនាចំពោះការអភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយនៃ ជីវភាពរស់នៅសង្គមនៅវៀតណាម។សាស្ត្រាចារ្យរង បណ្ឌិត Do Lan Hien អនុ ប្រធានវិទ្យាស្ថានស្រាវជ្រាវជំនឿ សាសនា នៃសាលាសភា បណ្ឌិតនយោបាយ ជាតិហូជីមិញបានចាត់ទុកថា៖ “ពេលវាយតំលៃការអភិវឌ្ឍន៍របស់សង្គម យើងតែងតែផ្តោតសំខាន់ទៅលើកត្តា វិទ្យាសាស្ត្របច្ចេកទេសឬវប្បធម៌ ប៉ុន្តែភ្លេចតួនាទីរបស់សាសនា។ជាក់ស្ដែងគឺ សាសនាបានខំប្រឹងប្រែងផ្លាស់ប្ដូរ កែលំអររាល់បច្ច័យដែលសេដ្ឋកិច្ចបណ្ដាល ឡើង។បក្សនិងរដ្ឋបានមានរបៀងយុត្តិធម៌ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ ជនគ្រប់រូបកាន់សាសនាដោយសេរីភាព ប៉ុន្តែយើងក៏ត្រូវការរបបជាក់ស្ដែងនានា ដើម្បីអ្នកកាន់សាសនាមានលក្ខណៈរួមដៃជាមួយសហគមន៍ដើម្បីដោះស្រាយ បញ្ហានានាក្នុងសង្គម”។ វៀតណាមត្រូវលើកទឹកចិត្តបណ្ដាសាសនាចូលរួមក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ មតិជាច្រើនបានចាត់ទុកថាដើម្បីអនុវត្តល្អនូវការងារសាសនា ក្រៅពីការបង្កើត របបចាំបាច់នានា ត្រូវលើកទឹកចិត្តបណ្ដាសាសនាចូលរួមក្នុងការកសាង អភិវឌ្ឍន៍ ប្រទេសជាតិ ជាពិសេសគឺក្នុងវិស័យសុខាភិបាល វប្បធម៌សង្គមនិង អប់រំ៕