វៀតណាមអេស្ប៉ាញពន្លឿនពាណិជ្ជកម្មនិងការវិនិយោគ។
26/03/2014 10:07
នាថ្ងៃទី២៦មីនានៅទីក្រុងហាណូយប្រទេសវៀតណាម ស្ថានទូតអេស្ប៉ាញប្រចាំវៀតណាមសហការជាមួយ សភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាមរៀបចំសិក្ខា សាលា”អេស្ប៉ាញវៀតណាម៖ឱកាសបង្កើនកិច្ចសហ ប្រតិបត្តិការ “។

Vovworld-នាថ្ងៃទី២៦មីនានៅទីក្រុងហាណូយប្រទេសវៀតណាមស្ថានទូត អេស្ប៉ាញប្រចាំវៀតណាមសហការជាមួយសភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម រៀបចំសិក្ខាសាលា”អេស្ប៉ាញវៀតណាម៖ឱកាសបង្កើនកិច្ចសហប្រតិបត្តិការ “។ គោលដៅនៃសិក្ខាសាលានេះគឺសំដៅឧទ្ទេសនាមអំពីសក្តានុភាពនិងបង្កើនកិច្ចសហ ប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង២។ថ្លែងមតិនៅឱកាសនេះឯកអគ្គ រដ្ឋទូតអេស្ប៉ាញប្រចាំវៀតណាមលោក Alfonso Tena បានគូសបញ្ជាក់ថា៖នេះជា ឱកាសសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង២រុករកនិងស្វែងយល់ឱកាសសហប្រតិ បត្តិការនិងវិនិយោគ។តាមអនុប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាមលោក Hoang VanDung ថា៖ប្រព័ន្ឋនយោបាយស្ថេរភាពនិងទីផ្សារធំ១ដោយមានចំនួនប្រជាជន ជិត៩០លាននាក់និងកំលាំងពលករវ័យក្មេងជាដើមនឹងជាប្រៀបខ្លាំងសំរាប់វៀតណាម ទាក់ទាញបណ្តាវិនិយោគិនបរទេសដែលក្នុងនោះមានវិនិយោគិនអេស្ប៉ាញផង៕
Related
More




