VOV WorldVOV World
វៀតណាមអះអាងកិច្ចសន្យាធានានិងជំរុញសិទ្ធិមនុស្ស
31/10/2015 07:54
Vovworld-នៅក្រុង New York នាថ្ងៃទី៣០តុលាគណៈ កម្មាធិការទទួល​បន្ទុកបញ្ហាវប្បធម៍សង្គមនិងមនុស្សធម៍
វៀតណាមអះអាងកិច្ចសន្យាធានានិងជំរុញសិទ្ធិមនុស្ស
វៀតណាមអះអាងកិច្ចសន្យាធានានិងជំរុញសិទ្ធិមនុស្ស         Vovworld-នៅក្រុង New York នាថ្ងៃទី៣០តុលាគណៈកម្មាធិការទទួល​បន្ទុក បញ្ហាវប្បធម៍សង្គមនិងមនុស្សធម៍នៃមហាសន្និបាតអ.ស.បនីតិកាលទី៧០​បន្ត ពិភាគ្សាលើប្រធានបទជំរុញនិងធានាសិទ្ធិមនុស្ស។ ថ្លែងមតិនៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមតំណាងវៀតណាមប្រចាំនៅ​អ.ស.ប បានឧទ្ទេសនាមគោលនយោបាយនិងសិទ្ធិលេចធ្លោរបស់វៀតណាមក្នុង​វិស័យ ធានាសិទ្ធិមនុស្សនិងសង្កត់ធ្ងន់ថា វៀតណាមគោរពកិច្ចសហប្រតិបត្តិការ​និង​ សន្ទនានិងអះអាងវៀតណាមជាមួយតួនាទីជាសមាជិកមានការទទួលខុស​ត្រូវ​ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសដៃគូ​ក្នុង ការជំរុញនិងធានាសិទ្ធិមនុស្សលើក្របខ័ណ្ឌសកលលោក។។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានចាត់ទុកថា សហគមន៍អន្តរជាតិត្រូវខំប្រឹងប្រែង​ដើម្បី​ធានាសន្តិភាព ស្ថិរភាពនិងអភិវដ្ឍន៍ដ៏និរន្តរភាពជាគ្រឹះស្ថានសំរាប់ការជំរុញនិងធានាសិទ្ធិមនុស្ស ទន្ទឹមនឹងនោះកត់សម្គាល់តួនាទីរបស់អ.ស.បក្នុងការជំរុញកិច្ច​សហប្រតិបត្តិការនិង សន្ទនារវាងបណ្ដាប្រទេសក្នុងបញ្ហានេះ៕