វៀតណាមអះអាងឡើងវិញនូវគោលជំហរស្តីពីការធានាសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍
26/07/2016 08:38
(VOVworld)- ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ និងសន្និសីទពាក់ព័ន្ធនានានោះ នាថ្ងៃទី២៥កក្កដាក៏បានប្រព្រឹត្តទៅសន្និសីទរដ្ឋ មន្ត្រីការបរទេសអាស៊ាន+១

វៀតណាមអះអាងឡើងវិញនូវគោលជំហរស្តីពីការធានាសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ (VOVworld)- ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ និងសន្និសីទពាក់ព័ន្ធនានានោះ នាថ្ងៃទី២៥កក្កដាក៏បានប្រព្រឹត្តទៅសន្និសីទរដ្ឋ មន្ត្រីការបរទេសអាស៊ាន+១ជាមួយជាមួយដៃគូទាំង១០។ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមក្នុង បណ្តាសន្និសីទនេះ។ ក្នុងការផ្លាស់ប្តូរអំពីស្ថានភាពអន្តរជាតិនិងតំបន់ លោក Pham Binh Minh នឹងសមាជិកអមដំណើរបានអះអាងសារជាថ្មី នូវគោលជំហរ របស់វៀតណាមក្នុងការធានាសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពខាងនាវាចរ ណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត និងទស្សនៈរបស់តុលាការអាជ្ញា កណ្តាលដែលបានបង្កើតឡើងតាមឧបសម្ព័ន្ធទី៧នៃអនុសញ្ញាអ.ស.បស្តីពីច្បាប់ សមុទ្រ (UNCLOS) ។ចំពោះមុខបម្រែបម្រួលនាបច្ចុប្បន្ន វៀតណាមបានអំពាវ នាវឲ្យភាគីទាក់ទិននានា មិនអនុវត្តនូវសកម្មភាពដែលធ្វើឲ្យសភាពការណ៍កាន់តែ ស្មុគ្រស្មាញថែមទៀត មិនគំរាមកំហែងប្រើប្រាស់អំពើហឹង្សា និងត្រូវគោរពតាម ច្បាប់អន្តរជាតិក្នុងនោះមាន UNCLOS៕
Related






