វៀតណាមអះអាងនូវតួនាទីសំខាន់របស់ខ្លួនក្នុងការទទួលរៀបចំ មហាសន្និបាតសហភាពអន្តរសភាIPU
10/03/2015 09:11
(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាមប្រចាំនៅរុស្ស៊ីថា ក្នុងជំនួបសន្ទនាជាមួយឯក អគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son នាពេលថ្មីៗនេះ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son ក្នុងការជួបសន្ទនាជាមួយលោកAndray Klimov (រូបថតៈ Diep Anh/ VOV) (VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ីថា ក្នុង ជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son នាពេលថ្មីៗនេះ លោក Andray Klimov អនុប្រធានគណៈកម្មាធិ ការកិច្ចការ បរទេសនៃព្រឹទ្ធសភារុស្ស៊ី បានផ្លាស់ប្តូរខ្លឹមសារជាច្រើន ទាក់ទិន ដល់ទំនាក់ ទំនងនៃប្រទេសទាំងពីរ និងរដ្ឋសភារវាងប្រទេសទាំងពីរ។ ក្នុងឱ កាសដែល វៀតណាមកំពុងត្រៀមរៀបចំឲ្យមហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU លោក Andray Klimov បានឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំនៅរុស្ស៊ីស្តីពីបញ្ហានេះ។ លោក Klimov បានឲ្យដឹងថា “ខ្ញុំមានក្តីសោមនស្សរីករាយថា វៀតណាមនឹងរៀបចំព្រឹត្តិការណ៍ ដ៏សែន សំខាន់នេះ។ ប្រការនេះបានអះអាងនូវតួនាទីសំខាន់របស់វៀតណាម។ ចំពោះ រូប ខ្ញុំវិញ វៀតណាមជាទីកន្លែងល្អដើម្បីរៀបចំ IPU។ ខ្ញុំជឿជាក់ថា ដោយការខំ ប្រែងរួម។យើងនឹងមានការជួបប្រាស្រ័យគ្នាដ៏ល្អប្រសើរ”។ លោក Andray Klimov បានឲ្យដឹងថែមទៀតថា ទំនាក់ទំនងលើគ្រប់ វិស័យ ទាំងសេដ្ឋកិច្ចនិងនយោបាយកំពុងបានរុស្ស៊ីនិងវៀតណាមជម្រុញ យ៉ាងខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ៕
Related






