VOV WorldVOV World
វៀតណាមអំពាវនាវឲ្យភាគីនានានៅអេហ្ស៊ីបរក្សាភាពអត់ធ្មត់
22/08/2013 10:27
អ្នកនាំពាក្សក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi អំពាវនាវឲ្យភាគីនានានៅអេហ្ស៊ីបរក្សាភាព អត់ធ្មត់
វៀតណាមអំពាវនាវឲ្យភាគីនានានៅអេហ្ស៊ីបរក្សាភាពអត់ធ្មត់
               អ្នកនាំពាក្ស ក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi(រូបថត​VNA) Vovworld-នាថ្ងៃទី២២សីហាឆ្លើយសំណួរស្តីពីទស្សនហរបស់វៀតណាមចំពោះមុខ អំពើហិង្សាដែលកាន់តែបានកើនឡើងនៅអេហ្ស៊ីប  អ្នកនាំពាក្សក្រសួងការបរទេស វៀតណាមលោក Luong Thanh Nghi លើកច្បាស់ថាៈ“ វៀតណាមសំដែងការព្រួយបារម្ម ណ៍ដ៍ជ្រាលជ្រៅអំពីស្ថានភាពអំពើហិង្សា  កាន់តែបានកើនឡើង នៅអេហ្ស៊ីប នាបច្ចុប្ប​ន្ន។យើងខ្ញុំអំពាវនាវឲ្យភាគីនានានៅអេហ្ស៊ីបរក្សាភាពអត់ធ្មត់  ដោះស្រាយបណ្តាការខ្វែង គំនិតតាមរយះការជួបសន្ទនាសន្តិភាពសំរាប់ អេហ្ស៊ីបឆាប់ ស្ថិរភាពនិងអភិវឌ្ឍន៍តទៅទៀត។“ស្តីពីការធានាសុវត្ថិភាពសំរាប់ពលរដ្ឋវៀតណាមនៅ អេហ្ស៊ីប មលោក Luong Thanh Nghiអះអាងថា៖ស្ថានទូតវៀតណាមប្រចាំនៅ អេហ្ស៊ីបនៅ ដំណើរការធម្មតា។ ស្តីពីការដែល ក្រសួងពាណិជ្ជកម្មអាមេរិកសំរេចហូតពន្ឋប្រឆាំងការគាំពារចំពោះបណ្តា អង្គភាពអាជីវកម្មចញ្ចឹមនិងនាំចេញបង្កងរបស់វៀតណាម មលោក Luong Thanh Nghi អះអាងថា៖ក្នុងច្រើនឆ្នាំកន្លងមកផ្នែក ចញ្ចឹមនិងនាំចេញបង្កងរបស់វៀតណាមបានធ្វើ សកម្មភាពតាមយន្តការទីផ្សារនិងមិនទទួលបាននូវការជួយឧបត្ថម្ភណា១ពីរដ្ឋាភិបាល៕