វៀតណាមអនុវត្តគ្រប់សន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យភាព
02/07/2014 07:13
(VOVworld) - នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ ធ្ងន់ថា៖ ក្នុងដំណាក់កាលរៀបចំហេដ្ឋា រចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលវៀតណាមកំពុងលលាតត្រ ដាងអនុវត្ត វិធានការបើកទូលាយទីផ្សារនាំចេញ ជាពិសេស គឺដាស់តឿនដំណើរការចរចារបណ្ដា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ព្រមទាំង សុក្រិដ យន្តការគោលន យោបាយទាក់ទិនដល់មៅការនិង នាំចូលវត្ថុធាតិដើម។

(VOV)_ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០មិថុនា និងថ្ងៃទី១ កក្កដា នាយករដ្ឋ មន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំ online សាមញ្ញ ខែមិថុនា ជាមួយបណ្ដាថ្នាក់ដឹកនាំនៃខេត្ត ទីក្រុងក្នុងទូទាំងប្រទេស ដើម្បីវាយ តំលៃ អំពីសភាពការណ៍សេដ្ឋកិច្ច សង្គម ក្នុងរយៈពេលល៦ខែដើមឆ្នាំនិងកំ ណត់ទិសដៅ ដំណោះស្រាយសំរាប់៦ខែចុងឆ្នាំ២០១៤។ លេចធ្លោបំផុតក្នុងរយៈពេល៦ខែកន្លងទៅ នោះគឺម៉ាក្រូសេដ្ឋកិច្ចនៅស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនកសិកម្មកើនឡើងខ្លាំង…ល។ កំណើន ក្នុងរយៈពេល៦ខែ ទទួលបាន៥,១៨% ។ ទាក់ទិនដល់បំរ៉ែបំរួលនៅសមុទ្រខាងកើត ចាប់ពីពេលដែលចិនបានរំលោភទៅលើតំបន់ដែនសមុទ្រវៀតណាម បណ្ដាតំបន់ បានគាំទ្រការផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយ និងបណ្ដាវិធានការប្តេជ្ញាតស៊ូការ ពារអធិបតេយ្យភាពប្រទេសជាតិរបស់បក្ស រដ្ឋ ក៏ដូចជាទស្សនះរបស់រដ្ឋាភិបាល។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang លោក Dam Van Bong បានអះអាង ថា៖ “ ទំនាក់ទំនងរវាងខេត្ត Ha Giang និងបណ្ដាខេត្តជាប់ព្រំដែនរបស់ចិន នៅប្រព្រឹត្តទៅជាធម្មតា។ សភាពការណ៍តាមបណ្ដោយខ្សែរ ព្រំដែនជាង២៧៧ គីឡូម៉ែត្រនៅស្ថិរភាព។ គណៈកម្មាធិការបក្ស កម្មាភិបាលនិងប្រជាជនជឿជាក់ គាំទ្រជាដាច់ ខាតរាល់ដំណោះស្រាយតស៊ូរបស់បក្ស រដ្ឋ ចំពោះសភាពការណ៍នៅ សមុទ្រខាងកើត។” ថ្លែងមតិបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើគ្រប់ សមាជិក រដ្ឋាភិបាល ថ្នាក់ដឹកនាំតំបន់នានាត្រូវក្តាប់ជាប់សភាពការណ៍ ព្យាករណ៍និ ងនាំចេញដំណោះស្រាយនានានៅគ្រប់កាលះទេសះ។ នាយករដ្ឋមន្ត្រីវៀតណាមបាន លើច្បាស់នូវគោលដៅចំនួន៣ដែលរដ្ឋាភិបាលវៀតណាមកំពុងប្តេជ្ញាចិត្តអនុវត្ត។ សន្និសីទកាសែតអំពីកិច្ចប្រជុំប្រចាំខែរបស់រដ្ឋាភិបាលវៀតណាម (Image: VOV) “យើងត្រូវប្រមូលផ្តុំនិងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បី ការពារអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាមដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ។ នេះគឺជាគោលដៅពិសិទ្ធិដែលយើងត្រូវ អនុវត្ត។ ទី ២ គឺ៖ យើងត្រូវធានាសុវត្ថិ ភាពខាងនយោបាយសណ្តាប់ធ្នាប់ នៃប្រទេសជាតិ។ ទី ៣ គឺ យើងត្រូវប្តេជ្ញាទទួលបាន ៥.៨% នៃកំណើន សេដ្ឋកិច្ចក្នុងឆ្នាំ ២០១៤ តាមផែនការ។” នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ក្នុងដំណាក់កាល រៀបចំហេដ្ឋា រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលវៀតណាម កំពុងលលាតត្រដាងអនុវត្ត វិធានការបើកទូលាយទីផ្សារនាំចេញជាពិសេស គឺដាស់តឿនដំណើរការចរចារបណ្ដា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ព្រមទាំង សុក្រិដយន្តការគោលនយោបាយទាក់ទិនដល់មៅការ និងនាំចូលវត្ថុធាតិដើម។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមក៏បានស្នើឲ្យ បណ្ដាក្រសួងផ្នែកបន្តជំរុញយ៉ាងខ្លាំងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិង រៀបចំហេដ្ឋារចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ។ ទន្ទឹមនឹងនោះ យើងក៏ត្រូវ យកចិត្តទុកដាក់ដល់ការកាត់បន្ថយភាពក្រីក្រជាពិសេសក្នុងតំបន់ព្រៃភ្នំឆ្ងាយ ដាច់ស្រ យាងនិងជនរួមជាតិជាជនជាតិភាគតិច ជាដើម៕
Related




