វៀតណាមអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពនៃខឿនសេដ្ឋកិច្ច
21/12/2016 11:37
(VOVworld)-នាព្រឹកថ្ងៃទី២១ធ្នូនៅទីក្រុងហាណូយ សម្ព័ន្ធសមាគម Internet វៀត ណាមបានបើកទិវា Internet ២០១៦ ក្រោមប្រធានបទ

លោក Nguyen Thanh Hung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម អញ្ជើញថ្លែងមតិនៅក្នុងវេទិកា (VOVworld)-នាព្រឹកថ្ងៃទី២១ធ្នូនៅទីក្រុងហាណូយ សម្ព័ន្ធសមាគម Internet វៀត ណាមបានបើកទិវា Internet ២០១៦ ក្រោមប្រធានបទ “ការរួមចំណែករបស់ មាតិកា ឌីជីថលសម្រាប់ខឿនសេដ្ឋកិច្ច Internet ”។ ថ្លែងមតិនៅទីនេះ លោក Nguyen Thanh Hung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា ខឿនសេដ្ឋកិច្ចឌីជីថលជាការបោះជំហានចាំបាច់ដែលសមស្របជាមួយនិន្នាការ បច្ចុប្បន្ន។ តាមនោះ ខឿនសេដ្ឋកិច្ចឌីជីថលនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់ ជម្រុញនិងអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មមាតិកាឌីជីថលឲ្យក្លាយទៅជាមុខព្រួញនៃផ្នែក ឧស្សាហកម្មព័ត៌មាន។លោក Nguyen Thanh Hung បានឲ្យដឹងថា៖ “នាពេលខាងមុខ ដើម្បីឆ្លៀតយករាល់ប្រៀបខ្លាំងរបស់វៀតណាមក្នុងខឿន សេដ្ឋកិច្ចឌីជីថល ប្រការចាំបាច់សម្រាប់បណ្តាញ Internet ទាំងមូលគឺត្រូវផ្លាស់ប្តូរ គោលគំនិត ជម្រុញល្បឿនវិវឌ្ឍន៍និងលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ប្រមូលផ្តុំបង្កើតប្រព័ន្ធអេកូឡូស៊ីដោយឈរលើមូលដ្ឋានហេដ្ឋារចនាសម្ព័នញធ តាមនោះ អនុញ្ញត្តឲ្យអង្គភាពអាជីវកម្មមាតិកាឌីជីថលដទៃមានការច្នៃប្រឌិតតាម សំណើរ”៕
Related






