VOV WorldVOV World
វៀតណាមរៀបចំពិធីរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនា
23/03/2017 11:20
(VOVworld)-ពិធីមិទ្ទីងរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនាបានក្រសួងធន ធាននិងបរិស្ថានវៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី២៣មិនានៅទីក្រុងហាណូយ។ ទិវាឧតុនិយមពិភពលោកឆ្នាំនេះមានប្រធានបទ “ការយល់ដឹងពីពពក”។
វៀតណាមរៀបចំពិធីរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនា
ទិដ្ឋភាពនៃពិធីមិទ្ទីងរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនា (VOVworld)-ពិធីមិទ្ទីងរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនាបានក្រសួងធន ធាននិងបរិស្ថានវៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី២៣មិនានៅទីក្រុងហាណូយ។ ទិវាឧតុនិយមពិភពលោកឆ្នាំនេះមានប្រធានបទ “ការយល់ដឹងពីពពក”។​ ប្រធានបទ  នេះចង់ផ្ញើសារមួយអំពីសារៈសំខាន់របស់ពពកក្នុងប្រព័ន្ធអាកាសធាតុ។ យោងតាម  លោក Le Thanh Hai អគ្គនាយករងមជ្ឈមណ្ឌលឧតុនិយមជលសាស្ត្រជាតិថា ភាព ចំបាច់នៃការស្រាវជ្រាវអំពីពពកគឺសំដៅលើកកំពស់សមត្ថភាពព្យាករណ៍អាកាស ធាតុបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងបង្ការគ្រោះធម្មជាតិ។ លោក Le Thanh Hai  បានឲ្យដឹងថា៖         “ពពកជាផ្នែកសំខាន់នៃដំណើរការចរាចររបស់ទឹក។ បាតុភូតក្នុងខ្យល់អាកាស សុទ្ធតែបានដំណើរការតាមរយៈពពក។ យល់ដឹងច្បាស់អំពីប្រភេទពពកទាំងអស់គឺ យើង នឹងមានការព្យាករណ៍អាកាសធាតុត្រឹមត្រូវជាង។ ឆ្នាំនេះ អង្គការឧតុនិយម ពិភពលោកបានចេញផ្សាយនូវ Atlas ថ្មីមួយអំពីពពកផងដែរ”។         អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Chu Pham Ngoc Hien បានស្នើឲ្យស្ថាប័នស្រាវជ្រាវអំពីឧតុនិយកនានា បន្ត កសាងរូបសណ្ឋានព្យាករណ៍សមស្រប ឈរលើមូលដ្ឋាននូវព័ត៌មានទទួលបាន អំពីពពក៕