VOV WorldVOV World
វៀតណាមរៀបចំជាលើកដំបូងការប្រឡងបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧
22/03/2017 08:00
(VOVworld)- សំដៅលើកតម្កើងសម្រស់ស្អាតរបស់នារី ក្នុងតំបន់អាស៊ី-អាគ្នេយ៍ ជាលើកដំបូង វៀតណាមទទួល រៀបចំការប្រឡងបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧ នៅខេត្ត Phu Yen ភាគខាងត្បូងវៀតណាម។
វៀតណាមរៀបចំជាលើកដំបូងការប្រឡងបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧
វៀតណាមរៀបចំជាលើកដំបូងការប្រឡងបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧ (VNA) (VOVworld)-  សំដៅលើកតម្កើងសម្រស់ស្អាតរបស់នារីក្នុងតំបន់អាស៊ី-អាគ្នេយ៍ ជាលើកដំបូង វៀតណាមទទួលរៀបចំការប្រឡងបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧ នៅខេត្ត Phu Yen ភាគខាងត្បូងវៀតណាម។ នេះគឺជាសេចក្តីប្រកាស  ដែលគណៈចាត់តាំងការប្រឡងបានជូនដំណឹងនៅសន្និសីទកាសែតដែលបាន  ប្រព្រឹត្តទៅនាថ្ងៃទី ២១ មិនា។ ក្រុមបេក្ខជនបានចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃទី  ១៥ មិនា។ បណ្ដាប្រទេសក្នុងតំបន់នឹងជ្រើសរើសបេក្ខជនរបស់ខ្លួនឲ្យចូលរួម ព្រឹត្តិការណ៍នេះ។ រីឯ បេក្ខនារីរបស់វៀតណាមយ៉ាងហោចណាស់ត្រូវជាអ្នកដែល ឈរលំដាប់ថ្នាក់ទី ៣ ក្នុង ការប្រឡងបវរកញ្ញាថ្នាក់ជាតិមុននេះ ។ តាមគំរោង​ រាត្រីផ្តាច់ ព័្រទ្ធបវរកញ្ញាមិត្តភាពអាស៊ានឆ្នាំ ២០១៧ នឹងប្រព្រឹត្តទៅនាថ្ងៃទី​ ១  កក្កដា នៅទីក្រុង Tuy Hoa ខេត្ត Phu Yen៕