VOV WorldVOV World
វៀតណាមរៀបចំសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនៅអេហ្ស៊ីប
14/05/2015 09:12
(VOVworld) - នាថ្ងៃទី១៣ ឧសភា ស្ថានទូតវៀតណាម ប្រចាំនៅអេហ្ស៊ីបបាន សហការជាមួយសភាពាណិជ្ជ កម្មទីក្រុង Ismailia រៀបចំសិក្ខាសាលាក្រោម ប្រធាន បទ “ទីផ្សារវៀតណាម៖សក្ដានុភាពនិងឱកាសធ្វើ អាជីវកម្ម” សំដៅឧទ្ទេស នាមអំពីឱកាសសហប្រតិបតិ្តការជាមួយវៀតណាម
វៀតណាមរៀបចំសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនៅអេហ្ស៊ីប
(VOVworld) - នាថ្ងៃទី១៣ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានសហ ការជាមួយសភាពាណិជ្ជកម្មទីក្រុង Ismailia រៀបចំសិក្ខាសាលាក្រោម ប្រធានបទ “ទីផ្សារវៀតណាម៖សក្ដានុភាពនិងឱកាសធ្វើអាជីវកម្ម” សំដៅឧទ្ទេស នាមអំពី ឱកាសសហប្រតិបតិ្តការជាមួយវៀតណាមនិងពន្លឿនសកម្មភាពពាណិ ជ្ជកម្មទ្វេ ភាគី។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Dao Thanh Chung បានចាត់ ទុកថា អង្គភាពអាជីវកម្មនៃប្រទេសទាំង២គប្បីសកម្មចូលរួម ផ្សារណាត់ពាណិជ្ជ កម្ម ការតាំងពិព័រណ៍និងសិក្ខាសាលាវិនិយោគដែលត្រូវបាន ភាគីទាំង២រៀបចំ ឡើង ក្នុងបំណងស្វែងរកឱកាសសហប្រតិបតិ្តការ។ប្រទេសទាំង២មានសក្ដានុ ភាពសហប្រតិបតិ្តការដ៏ធំធេងក្នុងវិស័យដូចជាកសិកម្ម រុក្ខកម្ម និងជលផល។ ដោយហេតុនេះ ស្ថានប័នមានសមត្ថកិច្ចនានានៃប្រទេសទាំង២ ត្រូវស្វែងរក ដំណោះស្រាយឲ្យបានសមស្របសំដៅធ្វើអាជីវកម្មអស់ពីសក្ដានុភាពទាំងនេះ ដើម្បីនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង២៕