VOV WorldVOV World
វៀតណាមរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្ត
03/02/2017 11:39
(VOVworld)-នាថ្ងៃទី៣កុម្ភៈ បក្សកុម្មុយនិស្តវៀតណាមប្រារព្ធខួបលើកទី៨៧នៃទិវា បង្កើត (ថ្ងៃទី៣កុម្ភៈ១៩៣០-ថ្ងៃទី៣កុម្ភៈ២០១៧)។
វៀតណាមរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្ត
ទិដ្ឋភាពនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី៦ដែលបានប្រារព្ធនៅទីក្រុងហាណូយចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៨៦ (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី៣កុម្ភៈ បក្សកុម្មុយនិស្តវៀតណាមប្រារព្ធខួបលើកទី៨៧នៃទិវា  បង្កើត (ថ្ងៃទី៣កុម្ភៈ១៩៣០-ថ្ងៃទី៣កុម្ភៈ២០១៧)។ ក្នុងឱកាសនេះដែរ កាសែត Nhan dan (កាសែតប្រជាជន) ស្ថាប័នមជ្ឈឹមរបស់បក្សកុម្មុយនិស្តវៀតណាម ជា សម្លេងរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម បានចុះផ្សាយលើទំព័រទី១នូវរូបភាព  លោកប្រធានហូជីមិញនិងប្រសាសន៍មួយឃ្លារបស់លោក ស្តីពីការកសាងបក្ស។ សារព័ត៌មាននេះក៏បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ពីនិទាឃៈរដូវបង្កើត បក្សមុននេះ -រំលឹកឡើងវិញនិងពិចារណា”។ អត្ថបទនេះបានអះអាងថា ព្រឹត្តិការ ណ៍បង្កើតបក្សក្មុយនិស្តវៀតណាមមុននេះ៨៧ឆ្នាំ ជាការគូសសញ្ញានូវរបត់សំខាន់  របស់បក្ស។ រំលឹកដល់ “និទាឃៈរដូវកសាងបក្ស” មុននេះ និងមានមោទនភាព ចំពោះ ទំព័រប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់បក្ស ហើយក៏ជាឱកាសសម្រាប់ បញ្ជាក់ច្បាស់ថែមទៀត មើលឡើងវិញនូវការទទួលខុសត្រូវសម្រាប់ “និទាឃៈរដូវ កសាងបក្ស” ក្នុងឆ្នាំ ២០១៧នេះ។         ក្នុងពេលជាមួយគ្នានោះ បទវិចារណកថា “កសាងបក្សស្អាតស្អំ រឹងមាំសក្តិ សមនឹងភារកិច្ច” បានចុះផ្សាយលើកាសែត Quan doi nhan dan(កាសែតកងទ័ពប្រ ជាជន) ច្បាប់ចេញថ្ងៃទី៣កុម្ភៈបានអះអាងនូវលទ្ធផលដែលបក្សទាំងមូល ប្រជា ជនទាំង មូលនិងកងទ័ពទាំងមូលទទួលបានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹម លើកទី ៤ (នីតិកាលទី១១) ស្តីពីការកសាងបក្ស រួមជាមួយការផ្សព្វផ្សាយនិងអនុវត្ត នូវ សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាលទី១២) ស្តីពីការកសាងនិងពង្រឹង បក្ស នោះ គឺថ្មីម្តងទៀតបានបញ្ជាក់នូវឬទ្ធានុភាព បញ្ញានិងឈ្លាសវៃរបស់បក្សកាន់  អំណាច។ ដើម្បីបំពេញបេសកកម្មប្រវត្តិសាស្ត្ររបស់បក្សកាន់អំណាចមួយគឺ ទាម ទារឲ្យបក្សកុម្មុយនិស្តវៀតណាមត្រូវបន្តការហាត់ពត់លត់ដំដើម្បីមានគ្រប់ គ្រាន់ ឬទ្ធានុភាព សមត្ថភាព បញ្ញានិងការជឿទុកចិត្តលើភាពជាអ្នកដឹកនាំបដិវត្តន៍ នាំ ប្រទេសជាតិបន្តការអភិវឌ្ឍន៍ “ប្រកៀកស្មាជាមួយប្រទេសមិត្តទាំងអស់លើពិភព លោក” ផងដែរ។ ក្នុងឱកាសនេះដែរ គណៈកម្មាធិការមជ្ឈឹមកណ្តាលនៃគណៈបក្សប្រជាជន កម្ពុជាបានផ្ញើរ​សារទូរលេេខអំណរសាទរទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ សារទូរលេខបានវាយតម្លៃខ្ពស់ ចំពោះការអផិវឌ្ឍន៍ដោយឥតឈប់ឈរនៃទំនាក់ ទំនងសាមគ្គី មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិង កម្ពុជាផងដែរ៕