VOV WorldVOV World
វៀតណាមរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍រួមរបស់សហគមន៍និយាយភាសាបារាំង
18/03/2017 07:31
(VOVworld)-នាយប់ថ្ងៃទី១៧មិនានៅទីក្រុងហាណូយ ក្រសួងការបរទេសវៀត ណាមបានរួមសហការជាមួយអង្គការអន្តរជាតិនិយាយភាសាបារាំង (OIF)
វៀតណាមរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍រួមរបស់សហគមន៍និយាយភាសាបារាំង
អនុរដ្ឋ មន្ត្រីក្រសួងការបទេសវៀតណាម លោក Ha Kim Ngoc អញ្ជើញថ្លែងមតិក្នុងពិធី (VOVworld)-នាយប់ថ្ងៃទី១៧មិនានៅទីក្រុងហាណូយ ក្រសួងការបរទេសវៀត ណាមបានរួមសហការជាមួយអង្គការអន្តរជាតិនិយាយភាសាបារាំង (OIF) រៀបចំ  ពិធីរំលឹកទិវាអន្តរជាតិនិយាយភាសាបារាំង។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋ មន្ត្រីក្រសួងការបទេសវៀតណាម លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះ  បណ្តាសមិទ្ធិផលដែលសហគមន៍និយាយភាសាបារាំងទទួលបានលើវិស័យសហ ប្រតិបត្តិការនិងការរួមចំណែកសកម្មរបស់សហគមន៍និយាយភាសាបារាំងក្នុងការ  ដោះស្រាយរាល់ការសាកល្បងសកលលោកទាំងខាងសន្តិសុខនិងការអភិវឌ្ឍន៍។ លោក Ha Kim Ngoc បានអះអាងថា៖         “វៀតណាមបាន កំពុងនិងបន្តម្ចាស់ការរួមចំណែកសកម្មទៅក្នុងការពង្រឹង  ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍និយាយភាសាបារាំង ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍និរន្តរភាពលើពិភពលោកទាំងមូល។ វៀត ណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានភ្ជាប់ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់សហគមន៍ និយាយភាសានារាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។         រីឯខ្លួនវិណលោក Eric Normand Thibeault តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គ ការអន្តរជាតិនិយាយភាសាបារាំងបានសង្កត់ធ្ងន់ថា អង្គការអន្តរជាតិនិយាយភាសា បារាំង វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងសហគមន៍ផងដែរ៕