VOV WorldVOV World
វៀតណាមរួមវិភាគទានចូលក្នុងជោគជ័យរួមរបស់សន្និសីទកំពូល APEC លើកទី ២១
09/10/2013 09:06
(VOVworld) – ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់បានវិលត្រឡប់ មកប្រទេសវិញបញ្ចប់ដំណើរ ចូលរួមសន្និសីទកំពូល APEC លើកទី ២១ នៅកោះ Bali ឥណ្ឌូណេស៊ី ប្រកបដោយជោគជ័យ។
វៀតណាមរួមវិភាគទានចូលក្នុងជោគជ័យរួមរបស់សន្និសីទកំពូល APEC លើកទី ២១
សន្និសីទកំពូល APEC លើកទី ២១ នៅកោះ Bali ឥណ្ឌូណេស៊ីបញ្ចប់ប្រកបដោយជោគជ័យ។ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ៨ តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់បានវិលត្រឡប់មកប្រទេសវិញបញ្ចប់ដំណើរ ចូលរួមសន្និសីទ កំពូល APEC លើកទី ២១ នៅកោះ Bali ឥណ្ឌូណេស៊ី ប្រកបដោយជោគជ័យ។ ឆ្លើយ សម្ភាសហ៍មជ្ឈដ្ឋានអ្នកសារ​ព័ត៌មាន រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ វៀតណាមបានរួមវិភាគទានចូលក្នុងជោគជ័យរួមរបស់សន្និសីទ លើកនេះ។ ក្នុងសន្និសីទ ប្រធានរដ្ឋ Truong Tan Sang បានអះអាងជាផ្លូវការថា៖ វៀត ណាម នឹងទទួលរៀបចំសន្និសីទកំពូល APEC និងបណ្ដាសកម្មភាពសំខាន់នៃវេទិការ នេះ ក្នុងឆ្នាំ ២០១៧។ សេចក្តីសម្រេចនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេស ជាសមាជិក APEC ទាំងឡាយ បានបង្ហាញការវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀត ណាមក្នុងឆាកអន្តរជាតិរបស់មិត្តភ័ក្តអន្តរជាតិ។ ស្តីពីបណ្ដាលទ្ធផលលិចធ្លោនៃការ ជួបចរចារទ្វេភាគីរវាងប្រធានរដ្ឋវៀតណាមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេស APEC ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖ ជំនួបទាំងនេះរួម ចំណែកធ្វើឲ្យស៊ីជំរៅទំនាក់ទំនងរវាងវៀតណាមជាមួយសមាជិករបស់ APEC និង បណ្ដាដៃគូក្នុងតំបន់ ។ ភាគីនានាបានឯកភាពរាល់វិធានការសំដៅអនុវត្តនិង ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាពិសេសគឺទំនាក់ទំនងយុទ្ធសាស្ត្រនិងដៃគូ លើគ្រប់វិស័យ ទៀតផង៕

More